អនុប្រធានរដ្ឋសភាវៀតណាមទទួលជួបគណៈប្រតិភូយុវជននៃប្រទេសឡាវនិងកម្ពុជា

Chia sẻ
(VOV)_នៅក្នុងជំនួបប្រាស្រ័យ នាថ្ងៃទី៨ ធ្នូ នៅទីក្រុងហាណូយ ​អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong បានវាយតំលៃ​ខ្ពស់​ចំពោះការរៀបចំសន្និសីទសហប្រតិបត្តិការយុវជនវៀតណាម-ឡាវ-កម្ពុជា។
អនុប្រធានរដ្ឋសភាវៀតណាមទទួលជួបគណៈប្រតិភូយុវជននៃប្រទេសឡាវនិងកម្ពុជា - ảnh 1
អនុប្រធានរដ្ឋសភាវៀតណាមទទួលជួបគណៈប្រតិភូយុវជននៃប្រទេសឡាវនិងកម្ពុជា

(VOV)_នៅក្នុងជំនួបប្រាស្រ័យ នាថ្ងៃទី៨ ធ្នូ នៅទីក្រុងហាណូយ ​អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong បានវាយតំលៃ​ខ្ពស់​ចំពោះការរៀបចំសន្និ
សីទសហប្រតិបត្តិការយុវជនវៀតណាម-ឡាវ-កម្ពុជា។ លោកស្រី Tong Thi Phong
បានអះអាងថា៖សន្និសីទជាសកម្ម​ភាព១​ពោពេញទៅដោយអត្ថន័យ រួមចំណែកអប់
រំយុវជននៃប្រទេសទាំងបី​អំពីទំនាក់ទំនងមិត្តភាព ប្រពៃណីជាពិសេសរវាងប្រជាជាតិ
ទាំង៣ ហើយនេះក៏គឺជាឱកាសដើម្បីបង្កើនការយល់ដឹងគ្នាទៅវិញទៅមករវាងប្រជា
ជន ជំនាន់វ័យក្មេងនៃប្រទេសទាំង៣។ អនុប្រធានរដ្ឋសភា Tong Thi Phong ក៏បានអះអាងថា៖ វៀតណាមជានិច្ចកាលគោរពនិងយកចិត្តទុកដាក់ជា​ពិសេសចំពោះទំ
នាក់ទំនងមិត្តភាព ប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់​វិស័យ ទំនុកទុកចិត្ត និង
ផ្សាភ្ជាប់រវាងវៀតណាម ឡាវនិងកម្ពុជា។ បក្សនិង​រដ្ឋវៀតណាមជានិច្ចកាលគាំទ្រនិង
បង្កលក្ខណះដើម្បីយុវជននៃប្រទេស​ទាំង៣បង្កើនបណ្ដាសកម្មភាពផ្លាស់ប្តូរបទពិ
សោធន៍ ជួបប្រាស្រ័យ ​សហប្រតិបត្តិការមិត្តភាព និងបង្ហាញជំនឿជាក់ថា៖យុវជន
នៃប្រទេសទាំងបីនឹងលើកកំពស់គុណភាពបណ្ដាកម្មវិធីសហប្រតិបត្តិការ ស្វែងរក
និងបើក​ទូលាយកិច្ចសហប្រតិបត្តិការថ្មី នាំមកនូវប្រសិទ្ធិភាពនិងផលប្រយោជន៍ជាក់
ស្ដែងទៀតផង៕

ប្រតិកម្មទៅវិញ