សារទូរលេខនិងលិខិតសួរសុខទុក្ខប្រទេសវៀតណាមអំពីផលប៉ះពាល់នៃព្យុះទីហ្វុង Yagi

Chia sẻ

(VOVWORLD) - ចែករំលែកជាមួយវៀតណាមអំពីការខូចខាតយ៉ាងធ្ងន់ធ្ងរដែលបង្កឡើងដោយព្យុះទីហ្វុង Yagi ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសនានាបន្តផ្ញើលិខិត និងសារទូរលេខសួរសុខទុក្ខជូនថ្នាក់ដឹកនាំបក្ស រដ្ឋ និងប្រជាជនវៀតណាម។

សារទូរលេខនិងលិខិតសួរសុខទុក្ខប្រទេសវៀតណាមអំពីផលប៉ះពាល់នៃព្យុះទីហ្វុង Yagi - ảnh 1យុទ្ធជននៃកងពលធំលេខ ៣២៥ សម្អាតផ្លូវបន្ទាប់ពីទឹកជំនន់នៅភូមិ Kha La ឃុំ Tan Lap ស្រុក Luc Ngan (Bac Giang)។ (រូបថត៖ Danh Lam/TTXVN)

នៅក្នុងលិខិតសួរសុខទុក្ខ ព្រះមហាក្សត្រប្រ៊ុយណេដារូសាឡឹម Haji Hassanal Bolkiah បានសម្តែងនូវការសោកស្ដាយចំពោះការបាត់បង់ខាងអាយុជីវិតមនុស្ស និងទ្រព្យសម្បត្តិដែលបង្កឡើងដោយព្យុះទីហ្វុង Yagi លើប្រទេសវៀតណាម ហើយផ្ញើសេចក្ដីរំលែកទុក្ខយ៉ាងក្រៀមក្រំដល់បក្ស រដ្ឋ រដ្ឋាភិបាល និងប្រជាជនវៀតណាម ជាពិសេសគ្រួសារដែលរងផលប៉ះពាល់ផ្ទាល់ដោយខ្យល់ព្យុះ។

នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong បានសម្ដែងនូវការអាណិតអាសូរយ៉ាងជ្រាលជ្រៅចំពោះប្រជាជនវៀតណាម ដែលរងគ្រោះដោយព្យុះទីហ្វុង Yagi ព្រមទាំងអះអាងថា សឹង្ហបុរីត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភវៀតណាមក្នុងការជម្នះពុះពារលើផលវិបាកបន្ទាប់ពីព្យុះ។

ព្រះមហាក្សត្រថៃ Maha Vajiralongkorn R. នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra បានផ្ញើសារទូរលេខរំលែកទុក្ខ ហើយបានបញ្ជាក់ថា ប្រជាជនថៃយកចិត្តទុកដាក់ ចែករំលែក និងប្រកៀកស្មាជាមួយប្រជាជនវៀតណាម ដើម្បីយកឈ្នះលើបញ្ហាប្រឈមនេះក្នុងពេលឆាប់ៗ។

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានផ្ញើសាររំលែកទុក្ខដល់រដ្ឋាភិបាល និងប្រជាជនវៀតណាម ហើយសម្តែងការចាប់អារម្មណ៍ចំពោះកិច្ចខិតខំប្រឹងប្រែងដ៏អស្ចារ្យរបស់រដ្ឋាភិបាល កងទ័ព នគរបាលវៀតណាម ក៏ដូចជាមូលដ្ឋាននានាក្នុងការឆ្លើយតបនឹងគ្រោះមហន្តរាយធម្មជាតិនេះ។ លោកនាយករដ្ឋមន្រ្តីអះអាងថា ចក្រភពអង់គ្លេសត្រៀមខ្លួនជាស្រេចផ្តល់ជំនួយ និងជួយឧបត្ថម្ភវៀតណាមដើម្បីស្តារជីវភាពឡើងវិញ។

អធិការបតីអាល្លឺម៉ង់ ព្រះមហាក្សត្រអេស្ប៉ាញ ប្រធានគណៈកម្មការអឺរ៉ុប ព្រះមហាក្សត្រន័រវេស ប្រធានាធិបតីអ៊ូសបេគីស្ថាន ថ្នាក់ដឹកនាំគណបក្សកុម្មុយនិស្តឥណ្ឌា ព័រទុយហ្គាល់ និងបារាំងក៏បានផ្ញើសារទូរលេខ និងលិខិតសួរសុខទុក្ខ ចែករំលែកជាមួយប្រទេសវៀតណាមចំពោះការលំបាក និងការបាតបង់ដ៏ធំធេងខាងអាយុជីវិតមនុស្សនិងទ្រព្យសម្បត្តិដែលបណ្ដាលមកពីព្យុះទីហ្វុង Yagi ផងដែរ៕

ប្រតិកម្មទៅវិញ