អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម នឹងបង្ហាញសារដ៏សំខាន់នៅឯអង្គការសហប្រជាជាតិ

Chia sẻ

(VOVWORLD) - នៅអង្គការសហប្រជាជាតិ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម នឹងនាំសារសំខាន់ៗ អំពីការគាំទ្រយ៉ាងពេញទំហឹងចំពោះពហុភាគីនិយម ដោយតួនាទីជាមជ្ឈភាពរបស់អង្គការសហប្រជាជាតិលើសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅលើពិភពលោក។ 

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម នឹងបង្ហាញសារដ៏សំខាន់នៅឯអង្គការសហប្រជាជាតិ - ảnh 1អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក តូ ឡឹម។ (រូបថត៖ VNA)

ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៧ ខែកញ្ញា អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក តូ ឡឹម និងលោកជំទាវ រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាមនឹងចូលរួមកិច្ចប្រជុំកំពូលអនាគត មហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៧៩ និងធ្វើការនៅសហរដ្ឋអាមេរិក; បន្ទាប់មក នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសគុយបា តបតាមការអញ្ជើញរបស់លេខាទីមួយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តគុយបា ប្រធានរដ្ឋនៃសាធារណរដ្ឋគុយបា លោក Miguel Diaz Canel Bermudez និងលោកជំទាវ។

ក្នុងនោះ ចាប់ពីថ្ងៃទី ២២-២៤ ខែកញ្ញា អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម នឹងចូលរួមកិច្ចប្រជុំកំពូលអនាគត មហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៧៩ និងធ្វើការនៅសហរដ្ឋអាមេរិក។ នេះជាដំណើរទស្សនកិច្ចចូលរួមសកម្មភាពកិច្ចការបរទេសពហុភាគី និងធ្វើការនៅសហរដ្ឋអាមេរិកលើកដំបូង របស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋក្នុងមុខតំណែងថ្មី។ នេះក៏ជាលើកទីមួយដែរដែលអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមមួយរូប អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់ខ្ពស់ដោយផ្ទាល់នៅមហាសន្និបាតអង្គការសហប្រជាជាតិ។ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បានឲ្យដឹងថា នៅអង្គការសហប្រជាជាតិ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម នឹងនាំសារសំខាន់ៗ អំពីការគាំទ្រយ៉ាងពេញទំហឹងចំពោះពហុភាគីនិយម ដោយតួនាទីជាមជ្ឈភាពរបស់អង្គការសហប្រជាជាតិលើសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅលើពិភពលោក។ នេះក៏ជាឱកាសមួយដើម្បីវៀតណាមអះអាងជាថ្មីម្តងទៀតនូវគោលមាគ៌ាកិច្ចការបរទេសឯករាជ្យ ភាពខ្លួនទីពឹងខ្លួន ពហុភាគីនិយម ការធ្វើពិពិធកម្មទំនាក់ទំនងកិច្ចការបរទេស ការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងសកម្មនិងស៊ីជម្រៅ ធ្វើជាមិត្ត និងជាដៃគូដែលគួរឱ្យទុកចិត្ត និងសមាជិកមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ ដែលជានិច្ចកាលរួមចំណែកយ៉ាងសកម្មដល់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោក។

ក្នុងពេលជាមួយគ្នានោះ ដំណើរទស្សនកិច្ចការងាររបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ទៅកាន់សហរដ្ឋអាមេរិក បានប្រព្រឹត្តទៅចំឱកាសគម្រប់ខួប ១ឆ្នាំ នៃការលើកកំពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយកំពុងត្រៀមរៀបចំយ៉ាងសកម្មសម្រាប់សកម្មភាពរំលឹកខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងសហរដ្ឋអាមេរិកនៅឆ្នាំ២០២៥ ផងដែរ។ នេះជាឱកាសដ៏សំខាន់សម្រាប់ភាគីទាំងពីរដើម្បីពិនិត្យមើលឡើងវិញនូវសមិទ្ធិផលដែលក្របខ័ណ្ឌទំនាក់ទំនងថ្មីនាំមកជូន ហើយពិភាក្សាអំពីទិសដៅ និងវិធានការសំខាន់ៗដើម្បីបន្តរក្សាសន្ទុះអភិវឌ្ឍន៍វិជ្ជមាន ស្ថិរភាព និងជាក់ស្ដែងនៃទំនាក់ទំនងសម្រាប់រយៈពេលជាច្រើនឆ្នាំខាងមុខ៕

ប្រតិកម្មទៅវិញ