|
អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong (ស្ដាំ)បានទទួលជួបសន្ទនាជាមួយ
អគ្គនាយិការអង្គការសុខភាពពិភពលោក Margaret Chan (រូបថត៖TTXVN) |
(VOVworld) - នារសៀលថ្ងៃទី១០ មេសា នៅរដ្ឋធានីហាណូយ អនុប្រធាន
រដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong បានទទួលជួបសន្ទនាជាមួយអគ្គ
នាយិការអង្គការសុខភាពពិភពលោក Margaret Chan ក្នុងឧកាសលោកស្រីរូបនេះ
អញ្ជើញមកបំពេញទស្សនកិច្ចការងារនៅវៀតណាម។នៅទីនេះ អនុប្រធានរដ្ឋសភា
លោកស្រី Tong Thi Phong អះអាងថា ជំនួយឧបត្ថម្ភទាំងអស់របស់ WHO ត្រូវបាន
វៀតណាមប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព ព្រមទាំងស្នើឲ្យ WHO នាពេលខាង
មុខបន្តជួយឧបត្ថម្ភវៀតណាមក្នុងការបណ្ដុះបណ្ដាលនិងលើកកំពស់សមត្ថភាព
សំរាប់កម្មាភិបាលសុខាភិបាលផងដែរ។រីឯខ្លួនវិញ អគ្គនាយិការ WHO លោកស្រី
Margaret Chan បានសំដែងការចាប់អារម្មណ៍ចំពោះសមិទ្ធិដ៏ធំធេងខាងសុខា
ភិបាលរបស់វៀតណាមនាពេលកន្លងទៅ ព្រមទាំងអះអាងថា WHO ត្រៀមខ្លួន
ជាស្រេចជួយឧបត្ថម្ភនិងចែករំលែកបទពិសោធន៍ជាមួយវៀតណាម៕