អ្នកបោះឆ្នោតសម្តែងនូវការសុ្រះចិត្តគំនិតបន្ទាប់ពីសម័យបើកិច្ចប្រជុំលើកទី៩ រដ្ឋសភាវៀតណាមនីតិកាលទី១៣

Chia sẻ
(VOVworld)-ក្នុងសម័យបើកកិច្ចប្រជុំលើកទី៩រដ្ឋ
សភាវៀតណាមនីតិកាលទី១៣ ដែលប្រារព្វនាព្រឹក
ថ្ងៃទី២០ឧសភា នៅទីក្រុងហាណូយ

(VOVworld)-ក្នុងសម័យបើកកិច្ចប្រជុំលើកទី៩រដ្ឋសភាវៀតណាមនីតិកាលទី១៣ ដែលប្រារព្វនាព្រឹកថ្ងៃទី២០ឧសភា នៅទីក្រុងហាណូយ របាយការវាយតម្លៃ​ បំពេញបន្ថែមអំពីលទ្ធផលអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ២០១៤ និងអនុវត្តផែនការ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ២០១៥ របស់រដ្ឋាភិបាល ដោយឧបនាយករដ្ឋមន្ត្រី
Nguyen Xuan Phuc អធិប្បាយនោះ ទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពី
មជ្ឈដ្ឋានអ្នក បោះឆ្នោតទូទាំងប្រទេសវៀតណាម។ អ្នកបោះឆ្នោត Nguyen Van
Cai នៅស្រុក Cu Chi ទីក្រុងហូជីមិញបានថ្លែងថា៖ “របាយការណ៍របស់រដ្ឋាភិបាល បានបំពេញបន្ថែមព័ត៌មានសំខាន់ជាច្រើន ជួយឲ្យអ្នកបោះឆ្នោតទូទាំងប្រទេស
យល់ច្បាស់អំពីស្ថានភាពសេដ្ឋកិច្ចសង្គម របស់ប្រទេសជាតិនាឆ្នាំកន្លងទៅ។
យើងខ្ញុំ សប្បាយរីករាយណាស់។ រួម ជាមួយគ្នានោះ បញ្ហាការងារធ្វើ ចំណូល
ការអប់រំ បណ្តុះបណ្តាល និងគោលនយោបាយសុខាភិបាល ក៏ជារាល់បញ្ហាដែល
ប្រជាពលរដ្ឋយកចិត្តទុកដាក់ជាពិសេសផងដែរ។ ដោយហេតុនេះ សង្ឈឹមថា នាប៉ុន្មានខែចុងឆ្នាំ២០១៥នេះ​និងដើមឆ្នាំ២០១៦ រដ្ឋាភិបាលនឹងមានដំណោះ
ស្រាយលោតផ្លោះសំដៅជួយឲ្យស្ថានភាពសេដ្ឋកិច្ច សង្គមានការីកចំរើនពីមួយ
ថ្ងៃទៅមួយថ្ងៃ”។

        មានការស្រុះចិត្តគំនិតចំពោះរបាយការរបស់រដ្ឋាភិបាល ប៉ុន្តែអ្នកបោះឆ្នោត 
Sung Chu Va អ្នកបោះឆ្នោតនៅខេត្ត Lai Chau បានចាត់ទុកថា៖ “ស្ថានភាព
សេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគកិច្ចនៅជួបការ លំបាកជាច្រើន។ យើង
ខ្ញុំសង្ឃឹមថា ក្នុងសម័យប្រជុំលើកនេះ រដ្ឋសភាបន្តការយក ចិត្តទុកដាក់ ស្រាវជ្រាវអំពីរាល់គោលនយោបាយអាទិភាពសម្រាប់តំបន់ជនជាតិ ភាគតិច ដើម្បីជីវភាពរស់នៅរបស់ជនរួមជាតិភាគតិចមានការកែលំអរ”៕

 

ប្រតិកម្មទៅវិញ