|
អ្នកបោះឆ្នោតវាយតំលៃខ្ពស់ចំពោះសកម្មភាពរបស់រដ្ឋសភានីតិកាលទី១៣ |
(VOV)_តាមរយៈបណ្ដាកិច្ចប្រជុំពិភាក្សា អំពីរបាយការណ៍របស់ប្រធានរដ្ឋ
រដ្ឋាភិបាល និងនាយករដ្ឋមន្ត្រី អ្នកបោះឆ្នោតជាច្រើនបានវាយតំលៃខ្ពស់ចំពោះ
របាយការណ៍ ការងារ ក្នុងអាណត្តិ ២០១១-២០១៦ និងចាត់ទុកថា ការបញ្ជាណែ
នាំរបស់ប្រធានរដ្ឋ រដ្ឋាភិបាល នាយករដ្ឋមន្ត្រីរដ្ឋាភិបាល ក្នុងអាណត្តិកន្លងទៅ
បានបង្កើតឡើងការផ្លាស់ប្តូរថ្មីសកម្ម ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច ធានា
សុខុមាលភាពសង្គម ធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ។
លោក Nguyen Duy Thanh ប្រធានក្រុមប្រឹក្សាអភិបាលក្រុមហ៊ុនភាគហ៊ុន
គ្រប់គ្រង់ Toan Cau នៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) បានចាត់ទុកថា៖
“ តាមខ្ញុំថា៖រដ្ឋសភានីតិកាលទី១៣ បានបន្សល់ទុកនូវចំណាប់អារម្មណ៍ជា
ច្រើន។ ក្នុងនោះ រដ្ឋសភាបានអនុម័តទៅលើរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ និងចេញ
ផ្សាយច្បាប់ជាច្រើន។ នេះគឺជាបណ្ដាការងារដែលបានប្រជាជន និងអង្គភាព
អាជីវកម្មទន្ទឹងរង់ចាំជាច្រើន៕”