អ្នកជំនាញឥណ្ឌូនេស៊ីបានបញ្ជាក់ថា វៀតណាមទទួលបានសមិទ្ធិផលគួរឱ្យកត់សម្គាល់ជាច្រើន

Chia sẻ
(VOVWORLD) - យោងតាមលោក Anjaiah សេដ្ឋកិច្ចទីផ្សារទិសដៅសង្គមនិយមរបស់វៀតណាមគឺជា “ប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនជឿនលឿនបំផុតនៅលើពិភពលោក”។
អ្នកជំនាញឥណ្ឌូនេស៊ីបានបញ្ជាក់ថា វៀតណាមទទួលបានសមិទ្ធិផលគួរឱ្យកត់សម្គាល់ជាច្រើន - ảnh 1វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួននៅលើពិភពលោកដែលចំណូលនាំចេញលើសផលិតផលក្នុងស្រុកសរុប (រូបថត៖ baoquocte.vn)

អ្នកស្រាវជ្រាវជាន់ខ្ពស់ Veeramalla Anjaiah នៃមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីអាគ្នេយ៍ (CSEAS) ដែលមានមូលដ្ឋាននៅទីក្រុងហ្សាកាតា (ឥណ្ឌូនេស៊ី) បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលដែលវៀត ណាមសម្រេចបានក្នុងអាណត្តិមហាសន្និបាតលើកទី ១២  ជាពិសេស ក្នុងការអភិវឌ្ឍសេដ្ឋ កិច្ច តួនាទីដឹកនាំ ក្នុងនាមជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ឆ្នាំ ២០២០ និងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩។

ក្នុងបទឆ្លើយសំភាសន៍របស់អ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាម ប្រចាំទីក្រុងហ្សាកាតា Veeramalla Anjaiah អ្នកកាសែតជាន់ខ្ពស់នៃកាសែត Jakarta Post (ឥណ្ឌូនេស៊ី) បានចាត់ទុកថា “ដោយមានរដ្ឋាភិបាលប្រកបដោយភាពច្នៃប្រឌិតនិងជឿន លឿន” និងក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្ត វៀតណាមបានបោះជំហានយ៉ាងខ្លាំងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។ យោងតាមលោក Anjaiah សេដ្ឋកិច្ចទីផ្សារទិសដៅសង្គមនិយមរបស់ វៀតណាមគឺជា “ប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនជឿនលឿនបំផុតនៅលើពិភពលោក”៕

ប្រតិកម្មទៅវិញ