អ្នកជំងឺកូវីដ ១៩ ជិត ១២.០០០ នាក់ បានប្រកាសជាសះស្បើយ នៅថ្ងៃទី ២២ ខែកញ្ញានេះ

Chia sẻ

(VOVWORLD) - ក្នុងនោះ តំបន់ចំនួនបីដែលមានករណីឆ្លងច្រើនជាងគេគឺ ទីក្រុងហូជីមិញមាន ៥.៤៣៥ ករណី; Binh Duong មានចំនួន ៤.១៧៩ ករណី និង Dong Nai មានចំនួន ៩៣០ ករណី។

គិតត្រឹមម៉ោង ១៧ ថ្ងៃទី ២១ ខែកញ្ញា ដល់ម៉ោង ១៧ ថ្ងៃទី ២២ ខែកញ្ញា វៀតណាមបានរកឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ ចំនួន ១១.៥២៧ ករណី ដែលក្នុងនោះ ២ ករណីជាករណីនាំចូលនិង ១១.៥២៥ ត្រូវបានកត់ត្រាក្នុងស្រុក នៅក្នុងខេត្ត-ក្រុងចំនួន ៣៥។ ក្នុងនោះ តំបន់ចំនួនបីដែលមានករណីឆ្លងច្រើនជាងគេគឺ ទីក្រុងហូជីមិញមាន ៥.៤៣៥ ករណី; Binh Duong មានចំនួន ៤.១៧៩ ករណី និង Dong Nai មានចំនួន ៩៣០ ករណី។

នៅថ្ងៃទី ២២ ខែកញ្ញានេះ ប្រទេសវៀតណាមមានអ្នកជំងឺចំនួន ១១.៩១៩ នាក់បន្ថែមទៀតដែលបានប្រកាសជាសះស្បើយ ដែលនាំឱ្យចំនួនករណីបានព្យាបាលជាសះស្បើយសរុបឡើងដល់ ៤៨៧.២៦២ ករណី។ នៅថ្ងៃដដែល ប្រទេសវៀតណាមបានកត់ត្រាករណីស្លាប់ចំនួន ២៣៦ នាក់។ ចំនួនអ្នកស្លាប់សរុបដោយសារជំងឺកូវីដ ១៩ នៅវៀតណាមមានចំនួន ១៧.៧៨១ ករណី៕

ប្រតិកម្មទៅវិញ