សប្តាហ៍ធ្វើការទី៤ សម័យប្រជុំលើកទី៧ រដ្ឋសភានីតិកាលទី១៥៖ ផ្តោតលើការងារនីតិបញ្ញត្តិ

Chia sẻ

(VOVWORLD) - ក្នុងសប្តាហ៍ធ្វើការទី៤ (ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែមិថុនា) នៃសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី១៥ គណៈប្រតិភូរដ្ឋសភាបានផ្តោតលើការងារនីតិបញ្ញត្តិជាមួយនឹងគម្រោងច្បាប់សំខាន់ៗជាច្រើន។

សប្តាហ៍ធ្វើការទី៤ សម័យប្រជុំលើកទី៧ រដ្ឋសភានីតិកាលទី១៥៖ ផ្តោតលើការងារនីតិបញ្ញត្តិ - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំទី  ៧ រដ្ឋសភានីតិកាលទី ១៥ (រូបថត៖ TTXVN)

ជាក់ស្តែង រដ្ឋសភាបានពិភាក្សាលើគម្រោងច្បាប់ រួមមានៈ ច្បាប់ស្តីពីសារការី (ធ្វើវិសោធនកម្ម); ច្បាប់ពន្ធលើតម្លៃបន្ថែម (វិសោធនកម្ម); ច្បាប់សហជីព (វិសោធនកម្ម); ច្បាប់វិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ឱសថស្ថាន; ច្បាប់ស្តីពីបេតិកភណ្ឌវប្បធម៌ (វិសោធនកម្ម); ច្បាប់ស្តីពីភូគព្ភសាស្ត្រ និងរ៉ែ; ច្បាប់ស្តីពីការធ្វើផែនការទីក្រុង និងផែនការជនបទ; ច្បាប់ស្តីពីការបង្ការ ពន្លត់អគ្គីភ័យ និងការសង្គ្រោះ; ច្បាប់ស្តីពីការទប់ស្កាត់ និងប្រឆាំងការជួញដូរមនុស្ស (ធ្វើវិសោធនកម្ម)។

រដ្ឋសភាក៏បានបោះឆ្នោតអនុម័តលើច្បាប់ស្តីពីបណ្ណសារ (ធ្វើវិសោធនកម្ម) និងសេចក្តីសម្រេចស្តីពីការបង្កើតក្រុមត្រួតពិនិត្យប្រធានបទរបស់រដ្ឋសភាឆ្នាំ២០២៥៕

ប្រតិកម្មទៅវិញ