អ្នកជំងឺ Covid-19 ជាច្រើននៅវៀតណាមបានអវិជ្ជមានចំពោះវីរុស SARS-CoV-2

Chia sẻ
(VOVWORLD) - មន្ទីរពេទ្យត្រូពិចមជ្ឈឹមកំពុងព្យាបាលឲ្យអ្នកជំងឺ Covid-19 ចំនួន៣៤ នាក់ (ជនជាតិវៀតណាម២២នាក់ និងជនបរទេស១២នាក់)។ នៅទីនេះ អ្នកជំងឺ៤នាក់បានធ្វើតេស្តអវិជ្ជមានលើកទី១ចំពោះវីរុស SARS-CoV-2 និងអ្នកជំងឺ២នាក់បានធ្វើតេស្តអវិជ្ជមានលើកទី២ចំពោះប្រភេទវីរុសនេះ។

គិតដល់យប់ថ្ងៃទី២១មីនាវៀតណាមបានកត់ត្រាករណីឆ្លងជំងឺ Covid-19 ចំនួន៩៤នាក់ ក្នុងនោះ១៧នាក់ត្រូវបានព្យាបាលឲ្យសះស្បើយ។ អ្នក ជំងឺ Covid-19 នៅវៀតណាមកំពុងត្រូវបានសម្រាកព្យាបាលដោយដាច់ ដោយឡែកនៅមូលដ្ឋានសុខាភិបាលចំនួន១១កន្លែងទូទាំងប្រទេស។ ក្រសួង សុខាភិបាលវៀតណាមបានឲ្យដឹងថានាបច្ចុប្បន្ន អ្នកជំងឺភាគច្រើនមានសុខ ភាពស្ថិរភាពចំណែកឯករណីធ្ងន់ធ្ងរចំនួន២កំពុងត្រូវបានព្យាបាលយ៉ាង សកម្មផងដែរ។

        មន្ទីរពេទ្យត្រូពិចមជ្ឈឹមកំពុងព្យាបាលឲ្យអ្នកជំងឺ Covid-19 ចំនួន៣៤ នាក់ (ជនជាតិវៀត ណាម២២នាក់ និងជនបរទេស១២នាក់)។ នៅទីនេះ អ្នកជំងឺ៤នាក់បានធ្វើតេស្តអវិជ្ជមានលើកទី១ ចំពោះវីរុស SARS-CoV-2 និងអ្នកជំងឺ២នាក់បានធ្វើតេស្តអវិជ្ជមានលើកទី២ចំពោះប្រភេទវីរុសនេះ។

        នៅតាមមូលដ្ឋានសុខាភិបាលផ្សេងៗទៀតនៅទីក្រុង Hue Da Nang និងទីក្រុងហូជីមិញ ក៏មានអ្នកជំងឺដែលធ្វើតេស្តអវិជ្ជមានពី១ដល់២លើក ចំពោះវីរុស SARS-CoV-2 ផងដែរ៕        

ប្រតិកម្មទៅវិញ