ប្រទេសដែលរងគ្រោះខ្លាំងជាងគេគឺសហរដ្ឋអាមេរិក ដែលមានអ្នកស្លាប់ចំនួន ៥៩៤,០០០ នាក់ ក្នុងចំណោមករណីឆ្លងជាង ៣៣,៣ លាននាក់។ ឥណ្ឌានៅតែជាចំណុចកណ្តាលនៃការរីករាលដាល ខណៈប្រទេសអាស៊ីខាងត្បូងមួយនេះនៅតែបន្តកត់ត្រាករណីឆ្លងថ្មីជាង ៤១៤ ពាន់ករណីនិងអ្នកជំងឺស្លាប់ថ្មីគឺ ៣.៩២០ នាក់ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក។ នេះក៏ជាចំនួនករណីឆ្លងថ្មីនិងការស្លាប់ថ្មីក្នុងមួយថ្ងៃៗដែលខ្ពស់បំផុតលើពិភពលោក។
រហូតមកដល់ពេលនេះ ចំនួនករណីឆ្លងកូវីដ ១៩ សរុបនៅឥណ្ឌាគឺមានជាង ២១,៤ លាននាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៣៤.០៧១ នាក់ ជាប់ចំណាត់ថ្នាក់លេខ ២ នៅលើពិភពលោក។ ទន្ទឹមនឹងនេះ ចំនួនករណីឆ្លងកូវីដ-១៩ នៅប្រេស៊ីលបានកើនលើស ១៥ លាននាក់បន្ទាប់ពីកត់ត្រាករណីថ្មីជាង ៧២ ពាន់ករណី។ ចំនួនករណីសរុបនៅប្រេស៊ីលគឺជាង ១៥ លាននាក់ ដែលក្នុងនោះអ្នកជំងឺស្លាប់ជាង ៤១៧ ពាន់នាក់ ដែលជាប់ចំណាត់ថ្នាក់ទី ៣ នៅលើពិភពលោក៕