លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យអង្គភាពអាជីវកម្មគាំទ្រកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតបរិយាកាសវិនិយោគបើកចំហ និងអំណោយផល ពង្រីកសក្តានុពលផ្សេងៗគ្នា ឱកាសលេចធ្លោ និងគុណសម្បត្តិប្រកួតប្រជែងរបស់ប្រទេសនីមួយៗ (រូបថត៖ VGP/Nhat Bac) |
អញ្ជើញថ្លែងមតិនៅវេទិកានេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មីញ ជីញបានចាត់ទុកថា ទំនាក់ទំនងវៀតណាម - ប្រេស៊ីលកំពុងបន្តអភិវឌ្ឍន៍យ៉ាងល្អប្រសើរជាមួយនឹងការជឿទុកចិត្តខាងនយោបាយខ្ពស់ ជាពិសេសក្នុងជំនួបពិភាក្សារវាងនាយករដ្ឋមន្ត្រី និងប្រធានាធិបតីប្រេស៊ីល Luiz Inácio Lula ភាគីទាំងពីរបានឯកភាពគ្នាក្នុងការធ្វើឱ្យប្រសើរឡើងទំនាក់ទំនង វៀតណាម - ប្រេស៊ីល ទៅជាដៃគូយុទ្ធសាស្ត្រ។ នេះជាមូលដ្ឋានគ្រឹះដ៏ល្អដើម្បីបន្តជំរុញសកម្មភាពកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-វិនិយោគ-ពាណិជ្ជកម្មរវាងសហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្ត្រីបានអំពាវនាវឲ្យធុរកិច្ចវៀតណាមមកបណ្តាក់ទុននៅប្រេស៊ីល និងអាជីវករប្រេស៊ីលកាន់តែច្រើនមកបណ្តាក់ទុននៅវៀតណាម ជំរុញពាណិជ្ជកម្មទ្វេភាគី។
ដើម្បីលុបបំបាត់ភាពរាំងស្ទះ និងនាំមកនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឱ្យសក្តិសមនឹងទំនាក់ទំនងនយោបាយនិងការទូត និងបំណងប្រាថ្នារបស់ភាគីទាំងពីរ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ភាគីទាំងពីរចាំបាច់ត្រូវជំរុញការចាប់ផ្តើមការចរចារលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយទីផ្សាររួមរបស់អាមេរិកខាងត្បូង (Mercosur) កិច្ចព្រមព្រៀងជំរុញនិងការពារការវិនិយោគ កិច្ចព្រមព្រៀងទិដ្ឋាការ និងប្រេស៊ីលពិចារណាទទួលស្គាល់ស្ថានភាពសេដ្ឋកិច្ចទីផ្សាររបស់វៀតណាម។
ពិភាក្សានៅវេទិកានេះ តំណាងសភាពាណិជ្ជកម្ម ឧស្សាហកម្ម និងសេវាកម្មប្រេស៊ីល បានឲ្យដឹងថា អាជីវកម្មប្រេស៊ីលមើលឃើញសក្តានុពលដ៏ធំក្នុងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ជាពិសេសក្នុងឧស្សាហកម្មបច្ចេក វិទ្យាខ្ពស់ បន្ទះឈីប semiconductor កសិកម្ម សន្តិសុខថាមពល ថាមពលកកើតឡើងវិញ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ល។៕
បច្ចុប្បន្នប្រេស៊ីលគឺជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់វៀតណាមនៅអាមេរិកឡាទីន។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិងប្រេស៊ីលបានកើនឡើងយ៉ាងឆាប់រហ័សពី ១,៥៣ ពាន់លានដុល្លារក្នុងឆ្នាំ ២០១១ ដល់ជាង ៧,១ ពាន់លានដុល្លារកាលពីឆ្នាំមុន។ រយៈពេល ១០ ខែនៃឆ្នាំនេះឈានដល់ ៦,៥៨ ពាន់លានដុល្លារ។ ប្រទេសទាំងពីរខិតខំបង្កើនចំណូលទ្វេភាគីដល់ ១០ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥ និង ១៥ ពាន់លានដុល្លារនៅឆ្នាំ ២០៣០៕