ក្នុងជំនួបជាមួយលោក Jose Serrador អនុប្រធានសកលនៃក្រុមហ៊ុន Embraer គ្រុប, សាជីវកម្មពហុវិស័យ ដែលប្រតិបត្តិការលើវិស័យអាកាសចរណ៍ និងឧស្សាហកម្មអវកាស លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វៀតណាមនឹងផ្តោតលើការអភិវឌ្ឍលំហអាកាស លំហក្រោមដី លំហរចក្រវាល ហើយវៀតណាមចង់កសាងមជ្ឈមណ្ឌលដឹកជញ្ជូនតាមផ្លូវអាកាស។ លោកនាយករដ្ឋមន្ត្រីបានអញ្ជើញក្រុមហ៊ុន Embraer គ្រុបមកពិគ្រោះជាមួយវៀតណាមក្នុងវិស័យនេះនាពេលខាងមុខ ហើយនៅចំពោះមុខគឺសហការក្នុងការកសាងមជ្ឈមណ្ឌលជួសជួលយន្តហោះ មជ្ឈមណ្ឌលបណ្តុះបណ្តាលធនធានមនុស្ស ហើយឈានទៅមុខជាបណ្តើរៗ ឆ្ពោះទៅការផ្ទេរ និងបើកដំណើរការបច្ចេកវិទ្យា។
ជួបជាមួយលោក Celso Nunes នាយកក្រុមហ៊ុននវានុវត្តន៍ Alterosa គ្រុប ដែលជា សាជីវកម្មប្រតិបត្តិការលើវិស័យផ្តល់ដំណោះស្រាយទូទាត់ និងផលិតផលកាតទូទាត់ កាតឆ្លាតវៃ និងសេវាកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុ នាយករដ្ឋមន្ត្រី លោក ហ្វាម មីញ ជីញ បានស្នើឱ្យ Alterosa ពង្រីកកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងដំណោះស្រាយផ្ទៀងផ្ទាត់សុវត្ថិភាពឌីជីថល និងកាតឆ្លាតវៃ រួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ជំរុញសេដ្ឋកិច្ចឌីជីថល កសាងសង្គមឌីជីថល រដ្ឋាភិបាលឌីជីថល ពលរដ្ឋឌីជីថល និងអភិវឌ្ឍវិស័យបញ្ញាសិប្បនិមិត្ត … សហការជាមួយមជ្ឈមណ្ឌលច្នៃនវានុវត្តន៍របស់វៀតណាម។
ក្នុងជំនួបជាមួយលោក Marcio Rodrigues នាយកប្រតិបត្តិក្រុមហ៊ុន JBS ដែលជាអ្នកផលិតសាច់នាំមុខគេរបស់ប្រេស៊ីល លោកនាយករដ្ឋមន្ត្រីបានស្នើថា ថ្នាក់ដឹកនាំក្រុមមកវៀតណាមក្នុងពេលឆាប់ៗនេះ ដើម្បីស្វែងយល់បន្ថែមអំពីឱកាសសហប្រតិបត្តិការ និងពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ ពង្រីកកិច្ចសហប្រតិបត្តិការ នាំកសិផលវៀតណាម ទៅកាន់ប្រេស៊ីល និងទីផ្សារពិភពលោក ព្រមទាំងវិនិយោគលើរោងចក្រនៅវៀតណាមក្នុងវិស័យកែច្នៃស្បែក ការផលិត និងនាំចេញសាច់សត្វ និងបសុបក្សី។
ក្នុងជំនួបជាមួយលោក Roger Zen ប្រធាននិងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Oceanside One Trading គ្រុប ជាក្រុមហ៊ុនប្រតិបត្តិការជាចម្បងលើផ្នែកគីមី ប្រេង និងឧស្ម័ន សំបកកង់ ជី អាសូត...។ លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា ក្រុមហ៊ុននឹងជំរុញឱ្យពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងស្រាវជ្រាវវិនិយោគ នាំយកផលិតផល និងទំនិញវៀតណាមកាន់តែច្រើនឡើងទៅកាន់អ្នកប្រើប្រាស់ទូទាំងពិភពលោក៕