ក្នុងសេចក្ដីប្រកាសដែលបានផ្ញើរទៅកាន់សា្ថប័នសារព័ត៌មាននាយប់ថ្ងៃទី១៥ មេសា ក្រសួងសុខាភិបាលវៀតណាមឲ្យដឹងថា ក្រោយរយៈពេល១ខែដំណើរការមក វៀតណាមបានចាក់វ៉ាក់សាំងបង្ការ កូវីដ ១៩ របស់ AstraZeneca ជូនប្រជាពលរដ្ឋ ជាង៧ម៉ឺននាក់។ ប្រព័ន្ធឃ្លាំមើលនៃកម្មវិធីចាក់ថ្នាំបង្ការរោគបើកទូលាយជាតិ បាន កត់ត្រា ៣៣% នៃចំនួនមនុស្សទទួលការចាក់វ៉ាក់សាំងបង្ការ កូវីដ ១៩ នៅវៀតណាមដែល មានប្រតិកម្មស្រាលជាធម្មតាបន្ទាប់ពីទទួលការចាក់វ៉ាក់សាំង ហើយវិលត្រឡប់ទៅ ប្រក្រតីភាពឡើងវិញក្រោយរយៈពេល១ដល់២ថ្ងៃ ដោយមិនត្រូវការព្យាបាលនិងថែទាំសុខា ភិបាលឡើយ។ ប្រហែលជា ១/១.០០០ ករណី មានប្រតិកម្មអាលែហ្ស៊ីបន្ទាប់ពីទទួល ការចាក់វ៉ាក់សាំង ត្រូវបានដោះស្រាយយ៉ាងត្រឹមត្រូវតាមការកំណត់ ហើយសុខភាព របស់ករណីទាំងនេះមានស្ថិរភាពឡើងវិញ ក្រោយរយៈពេល១ដល់២ថ្ងៃសម្រាក ព្យាបាលនៅមូលដ្ឋានសុខាភិបាល។ ជាពិសេស រហូតមកដល់ពេលនេះ វៀតណាម មិនទាន់កត់ត្រាករណីណាមួយដែលរងការកកឈាមបន្ទាប់ពីទទួលការចាក់វ៉ាក់សាំងនៅឡើយ។
លោកសាស្ត្រាចារ្យ បណ្ឌិត Dang Duc Anh ប្រធានវិទ្យាស្ថានអនាម័យនិងរោងរាតត្បាតអនាម័យមជ្ឈឹម ប្រធានគណៈប្រតិបត្តិកម្មវិធីចាក់ថ្នាំបង្ការរោគបើកទូលាយជាតិ ឲ្យដឹងថា ដំណើរការចាក់វ៉ាក់សាំងនៅវៀតណាម ត្រូវបានអនុវត្តន៍នៅកម្រិតសុវត្ថិភាព ខ្ពស់បំផុត ហើយមានភាពខុសប្លែកបើប្រៀបធៀបនឹងប្រទេសដទៃលើពិភពលោក រួមទាំងប្រទេសជឿនលឿនផងដែរ៕