អតិថិជនវៀតណាមមានចិត្តគំនិតសុទិដ្ឋិនិយមជាងអតិថិជនក្នុងតំបន់ (រូបថត៖ VOV) |
ការស្រាវជ្រាវដែលបានចេញផ្សាយនាថ្ងៃទី១ ខែវិច្ឆិការបស់ធនាគារ UOB (ទីស្នាក់ការ នៅប្រទេសសិង្ហបុរី) ស្តីពីចិត្តសាស្ត្រអតិថិជននៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានបង្ហាញថា អតិថិជននៅវៀតណាមនៅឆ្នាំនេះមានចិត្តគំនិតសុទិដ្ឋិនិយមជាងអតិថិជននៅតាមប្រទេសជាសមាជិកអាស៊ានដទៃទៀត។ អ្នកឆ្លើយការស្ទង់មតិចំនួន ៣ នាក់ក្នុងចំណោមអ្នកឆ្លើយសំណួរទាំង ៤ នាក់នៅវៀតណាមបានឲ្យដឹងថាគេរំពឹងថានឹងមានស្ថានភាពហិរញ្ញវត្ថុកាន់តែប្រសើរឡើងនាខែមិថុនាឆ្នាំក្រោយ។ លើសពីនេះ យោងតាមការស្ទង់មតិ ចំណាប់អារម្មណ៍របស់អតិថិជនវៀតណាមក្នុងប្រើប្រាស់បណ្តាញទូទាត់ប្រាក់ និងធនាគារឌីជីថលបន្តកើនឡើងយ៉ាងខ្លាំងក្លា។ អតិថិជនវៀតណាមកំពុងពេញចិត្តនឹងកម្មវិធីធនាគារលើស្មាតហ្វូន និងវិធីបង់ប្រាក់ឌីជីថលថ្មី ដូចជាការទូទាត់តាមកាបូបអេឡិចត្រូនិក/ QR កូដ វេទិកាទូទាត់តាមអេឡិចត្រូនិក និងប័ណ្ណឥណពន្ធ ឬប័ណ្ណឥណទាននៅលើកាបូបចល័ត។ លោក Paul Kim នាយកសេវាហិរញ្ញវត្ថុផ្ទាល់ខ្លួន UOB វៀតណាម បានវាយតម្លៃថាកំណើនសេដ្ឋកិច្ចយ៉ាងខ្លាំងក្លានៅវៀតណាមបានជួយអតិថិជនវៀតណាមមានអារម្មណ៍សុទិដ្ឋិនិយមអំពីសុខភាពហិរញ្ញវត្ថុរបស់ពួកគេបើធៀបទៅនឹងអតិថិជននានានៅក្នុងតំបន់៕