អតីតចារបុរស Skripal កំពុងជាសះស្បើយជាបណ្ដើរៗ

Chia sẻ
(VOVWORLD) -ការព្យាបាលសម្រាប់លោក Skripal គឺទទួលបានលទ្ធផលជាវិជ្ជមាន ខណៈពេលសុខភាពរបស់លោកកំពុងធូរស្រាលជាបណ្ដើរៗ ហើយ លោកបានឆ្លងកាត់ដំណាក់កាលគ្រោះថ្នាក់ដែលគំរាមកំហែងដល់ជីវិតរបស់ខ្លួនឡើយ។
អតីតចារបុរស Skripal កំពុងជាសះស្បើយជាបណ្ដើរៗ - ảnh 1អតីតចារបុរស Skripal កំពុងជាសះស្បើយជាបណ្ដើរៗ 

អតីតចារបុរសរុស្ស៊ី លោក Sergei Skripal បានរួចផុតគ្រោះថ្នាក់ ហើយសុខភាពកំពុងមានសញ្ញាធូរស្រាលជាបណ្ដើរៗ។ នាថ្ងៃទី ៦ មេសា លោកស្រី Christine Blanshard នាយិការមន្ទីរពេទ្យទីក្រុង Salisbury ដែលជាកន្លែងអតីតចារបុរសរុស្ស៊ីកំពុងព្យាបាលបានឲ្យដឹងថា៖ ការព្យាបាលសម្រាប់លោក Skripal គឺទទួលបានលទ្ធផលជាវិជ្ជមាន ខណៈពេលសុខភាពរបស់លោកកំពុងធូរស្រាលជាបណ្ដើរៗ ហើយ លោកបានឆ្លងកាត់ដំណាក់កាលគ្រោះថ្នាក់ដែលគំរាមកំហែងដល់ជីវិតរបស់ខ្លួនឡើយ។ មុននេះ លោកស្រី Yulia Skripal ជាកូនស្រីរបស់លោក Sergei Skripal ក៏បានរួចផុតពីស្ថានភាពសន្លប់ ហើយអាចចេញពីសម្រាកនៅមន្ទីរពេទ្យផងដែរ៕

ប្រតិកម្មទៅវិញ