អង់គ្លេសធ្វើឡើងវិនយ័ចំនួន ៥ សំរាប់ការចរចាអំពី Brexit |
(VOVworld) – នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May អំពាវនាវបង្កើត ទំនាក់ទំនងដៃគូស្អិតរមួតជាមួយសហភាពអឺរ៉ុប (EU) ក្រោយ Brexit ព្រមទាំង នាំចេញមហិច្ឆតាអំពីកិច្ចព្រមព្រៀងលំអិតទាក់ទិនដល់ការកំណត់ឯករាជ្យនិង បណ្ដាខ្លឹមសារថ្មីខាងគិត្តិយុត្តិនិងសេវាកម្មហិញ្ញវត្ថុ។ នេះជាខ្លឹមសារស្នូលក្នុង បទសន្ទរកថាសំខាន់ទី ៣ អំពី Brexit ដែលបង្ហាញនូវគោលបំណងនិងគោលជំ ហររបស់រដ្ឋាភិបាលអង់គ្លេសអំពីទំនាក់ទំនងសេដ្ឋកិច្ចរវាងអង់គ្លេសនិង EU ក្រោយ Brexit ។ ថ្លែងមតិចំពោះមុខបណ្តាឯកអគ្គរដ្ឋទូតនិងថ្នាក់ដឹកនាំសហ គ្រាសអង់គ្លេសនាថ្ងៃទី ២ មិនា នាយករដ្ឋមន្ត្រី May បានឲ្យដងឹថា៖ កិច្ចព្រមព្រៀងណាក៏ដោយរវាងអង់គ្លេសនិង EU ទាក់ទិនដល់ Brexit ត្រូវឆ្លើយ តបនឹងវិន័យចំនួន៥ ដែលរដ្ឋាភិបាលអង់គ្លេសបានកំណត់ទំនាក់ទំនងពាណិជ្ជ កម្មជាមួយ EU។ ទីមួយគឺត្រូវមានកិច្ចសន្យាចាប់បង្ខំទៅវិញទៅមកសំដៅធានា ឲ្យបានការប្រគួតប្រជែងបើកចំហរនិងសមភាព។ ទីពីរគឺគប្បីមានយន្តការ អាជ្ញាកណ្ដាលមួយដែលធ្វើសកម្មភាពឯករារជ្យ។ ទីបីគឺរក្សាការសន្ទនានិងការ ពិគ្រោះយោបល់ជាប្រចាំ។ ទីបួនគឺ ភាគីទាំងពីរគប្បីទទួលបានកិច្ចព្រមព្រៀងអំពី កិច្ចការពារទិន្នន័យ ជាដើម៕