អង់គ្លេសចំណាយប្រាក់ចំនួន ៧០៥ លានផោន ដើម្បី​ត្រៀមរៀប​ចំ​ហេដ្ឋារចនាសម្ព័ន្ធ​ព្រំដែនក្រោយ Brexit

Chia sẻ
(VOVWORLD) - ចក្រភពអង់គ្លេសនឹងចំណាយប្រាក់ចំនួន ៧០៥ លានផោន ( ស្មើនឹង ៨៩០ លានដុល្លារអាមេរិក) សម្រាប់រៀបចំហេដ្ឋារចនាសម្ព័ន្ធព្រំដែន ដើម្បីជួយរក្សាលំហូរពាណិជ្ជកម្ម បន្ទាប់ពីដំណាក់កាលអន្តរកាលក្រោយ Brexit ពោលគឺចាកចេញពី សហភាពអឺរ៉ុប (EU) ដែលនឹងបញ្ចប់នាចុងឆ្នាំ ២០២០។
អង់គ្លេសចំណាយប្រាក់ចំនួន ៧០៥ លានផោន ដើម្បី​ត្រៀមរៀប​ចំ​ហេដ្ឋារចនាសម្ព័ន្ធ​ព្រំដែនក្រោយ Brexit - ảnh 1 (រូបថត៖ TTXVN)

យោងតាមសេចក្តីប្រកាសនាពេលថ្មីៗរបស់រដ្ឋាភិបាលអង់គ្លេសថា ប្រភព ទុនពោលខាងលើ ត្រូវបានប្រើប្រាស់ ដើម្បីសាងសង់ទីតាំងត្រួតពិនិត្យ ព្រំ ដែនថ្មី ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងសម្រាប់អ្នកធ្វើការថ្មីចំនួន ៥០០ នាក់ ដើម្បី ធានាសន្តិសុខ ក៏ដូចជាដោះស្រាយការងារថ្មី ដែលកើតមានឡើង បន្ទាប់ពីចក្រភពអង់គ្លេសចាកចេញពីទីផ្សាររួម និងសហភាព គយ EU។  នេះគឺជាទុន សម្រាប់ការត្រៀមរៀបចំខ្សែព្រំដែន រវាងអង់ គ្លេស និង EU។ គម្រោងខ្សែព្រំដែនរវាងអៀរឡង់ខាងជើង ចំណុះអង់គ្លេស និងសាធារណរដ្ឋអៀរឡង់នឹងត្រូវប្រកាសនៅសប្តាហ៍ខាងមុខ៕

ប្រតិកម្មទៅវិញ