ថ្នាក់ដឹកនាំប្រទេសនានាផ្ញើសារទូរលេខនិងលិខិតអបអរសាទរចំពោះប្រធានរដ្ឋ និងប្រធានរដ្ឋសភាវៀតណាម

Chia sẻ

(VOVWORLD) -  ក្នុងឱកាសដែលលោក To Lam ត្រូវបានរដ្ឋសភានីតិកាលទី១៥បោះឆ្នោត ជ្រើសតាំងឲ្យកាន់តំណែងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម មេដឹកនាំនៃប្រទេសគុយបា ថៃ ស.ប.បកូរ៉េ វេណេស៊ុយអេឡា កាហ្សាក់ស្ថាន កាតា និងនីការ៉ាហ្គា បានផ្ញើសារទូរលេខ និងលិតិខតអបអរសាទរ។

ថ្នាក់ដឹកនាំប្រទេសនានាផ្ញើសារទូរលេខនិងលិខិតអបអរសាទរចំពោះប្រធានរដ្ឋ និងប្រធានរដ្ឋសភាវៀតណាម - ảnh 1ប្រធានរដ្ឋវៀតណាមលោក To Lam ធ្វើពិធីសច្ចាប្រណិធានចូលកាន់តំណែង។ (រូបថត៖ VOV)
ប្រធានរដ្ឋនៃសាធារណរដ្ឋគុយបា លោក Miguel Diaz Canel បានជូនពរ ប្រធានរដ្ឋ To Lam ទទួលបានជោគជ័យក្នុងបេសកកម្មថ្មីរបស់ខ្លួន; សម្តែងនូវបំណង ចង់បន្តធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរលើគ្រប់វិស័យ។
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ លោក Srettha Thavisin បានអបអរ សាទរចំពោះប្រធានរដ្ឋ To Lam ព្រមទាំងអះអាងថា ថៃនិងវៀតណាម គឺជាមិត្តដ៏ជិត ស្និទ្ធ និងជាដៃគូសំខាន់របស់គ្នាទៅវិញទៅមក; សម្តែងនូវបំណងចង់រួមជាមួយលោក ប្រធានរដ្ឋ ពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរបន្ថែមទៀត។
ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ លោក Kim Jong Un បានអះអាងថា ការដែលលោក To Lam ទទួលតំណែងជាប្រធានរដ្ឋ បានបង្ហាញពី ការជឿទុកចិត្ត និងការរំពឹងទុករបស់បក្ស និងប្រជាជនវៀតណាម ហើយ ជូនពរលោក ប្រធានរដ្ឋ សម្រេចបានសមិទ្ធិផលជាច្រើនក្នុងមុខតំណែងថ្មី ដើម្បីវិបុលភាពរបស់ ប្រទេសជាតិ និងសេចក្តីសុខរបស់ប្រជាជន។
ថ្នាក់ដឹកនាំប្រទេសនានាផ្ញើសារទូរលេខនិងលិខិតអបអរសាទរចំពោះប្រធានរដ្ឋ និងប្រធានរដ្ឋសភាវៀតណាម - ảnh 2លោកប្រធានរដ្ឋសភា Tran Thanh Man ធ្វើសច្ចាប្រណិធានចូលកាន់តំណែង។
ក្នុងពេលជាមួយគ្នានោះ ប្រធានាធិបតីអ៊ីតាលីលោក Sergio Mattarella និង ប្រធានព្រឹទ្ធសភាអ៊ីតាលី លោក Ignazio La Russa បានផ្ញើលិខិតអបអរសាទរជូន ចំពោះលោកប្រធានរដ្ឋ To Lam និងលោកប្រធានរដ្ឋសភា Tran Thanh Man។ នៅ ក្នុងលិខិតនោះ មេដឹកនាំអ៊ីតាលីបានសម្តែងនូវសេចក្តីរីករាយចំពោះសមិទ្ធិផលនៃការ អភិវឌ្ឍជាវិជ្ជមានក្នុងទំនាក់ទំនងរបស់ប្រទេសទាំងពីរ ហើយមានបំណងចង់ពង្រឹងកិច្ច សហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត៕

ប្រតិកម្មទៅវិញ