បង្ហាញមុខសៀវភៅបរទេសដំបូងអំពីលោកអគ្គលេខាបក្ស Nguyen Phu Trong

Chia sẻ

(VOVWORLD) - សៀវភៅនេះតាមដានយ៉ាងដិតដល់នូវដំណាក់កាលសំខាន់ៗនៃអាជីពរបស់អគ្គលេខាបក្ស Nguyen Phu Trong ជាមួយនឹងព័ត៌មានលម្អិតអំពីយុវវ័យ និងរយៈពេលរៀនថ្នាក់ ឧត្តមសិក្សារបស់លោកអគ្គលេខាបក្ស ដែលមនុស្សយ៉ាងតិចតួចដឹងរហូតមកដល់ បច្ចុប្បន្ន។ 

បង្ហាញមុខសៀវភៅបរទេសដំបូងអំពីលោកអគ្គលេខាបក្ស Nguyen Phu Trong - ảnh 1អ្នកនិពន្ធ Cho Chul-hyeon ឧទ្ទេសនាមខ្លឹមសារនៃសៀវភៅនេះដល់អ្នកសារព័ត៌មានរបស់ VNA។ (រូបថត៖ VNA)
ប្រទេសកូរ៉េខាងត្បូងទើបតែបង្ហាញមុខជាផ្លូវការនូវសៀវភៅដោយមានចំណងជើងថា “អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong” ដោយអ្នកនិពន្ធ Cho Chul-hyeon។ នេះជាសៀវភៅដំបូងគេអំពីអគ្គលេខាបក្ស Nguyen Phu Trong ដែលត្រូវបោះពុម្ភផ្សាយនៅកូរ៉េខាងត្បូង ក៏ដូចជាលើពិភពលោក។
សៀវភៅនេះតាមដានយ៉ាងដិតដល់នូវដំណាក់កាលសំខាន់ៗនៃអាជីពរបស់អគ្គលេខាបក្ស Nguyen Phu Trong ជាមួយនឹងព័ត៌មានលម្អិតអំពីយុវវ័យ និងរយៈពេលរៀនថ្នាក់ ឧត្តមសិក្សារបស់លោកអគ្គលេខាបក្ស ដែលមនុស្សយ៉ាងតិចតួចដឹងរហូតមកដល់ បច្ចុប្បន្ន។ ទន្ទឹមនឹងនោះ អត្ថបទជាច្រើនដែលលោកបានសរសេរក្នុងរយៈពេលបំ ពេញការងារជាអ្នកយកព័ត៌មានរបស់ទស្សនាវដ្ដីកុម្មុយនិស្ត ដែលជាទីភ្នាក់ងារបញ្ចេញ មតិផ្លូវការរបស់បក្សកុម្មុយនិស្តវៀតណាម ក៏ត្រូវបានបង្ហាញយ៉ាងលម្អិតផងដែរ។
អ្នកនិពន្ធចែករំលែកនូវបំណងចង់ឧទ្ទេសនាមសៀវភៅនេះដើម្បីឱ្យយុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរយល់កាន់តែច្បាស់អំពីមេដឹកនាំវៀតណាម ជាពិសេស អំពីជីវិតយុវវ័យរបស់លោក។ ជិតមួយខែចាប់តាំងពីការបង្ហាញមុខ មានសៀវភៅប្រហែល ៦០០០ ក្បាល ត្រូវបានលក់៕

ប្រតិកម្មទៅវិញ