|
រដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាម លោក Vu Huy Hoang ឆ្លើយសំំភាសន៍អ្នកយកព័ត៌មាន
|
(VOVworld)-ដោយសកម្មភាពជាច្រើនដែលប្រព្រឹត្តទៅក្នុងថ្ងៃតែមួយរួមទាំង
វេទិកា សិក្ខាសាលា ការជួបប្រាស្រ័យផ្ទាល់រវាងបណ្តាក្រុមហ៊ុន និង ផ្សព្វផ្សាយ កសិផលវៀតណាមនោះ វេទិកាសេដ្ឋកិច្ច “វៀតណាម នាគថ្មីនៅអាស៊ី” បានប្រ
ព្រឹត្ត ទៅនាថ្ងៃទី២៥មិនានៅក្រុងប៉ារីស បានទាក់ទាញការចូលរួមរបស់ក្រុមហ៊ុន
បារាំង និងវៀតណាមចំនួន២០០ រួមទាំងស្ថាប័នពន្លឿនពាណិជ្ជកម្មនៃភាគីទាំង
ពីរផងដែរ។ ស្តីពីព្រឹត្តិការណ៍នេះ រដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាម
លោក Vu Huy Hoang បានសង្កត់ធ្ងន់ថា៖
“តាមរយៈការបកស្រាយរបស់វាគ្មិនវៀតណាមនោះ ភាគីទាំងពីរបានឯក ភាពថាមនសិកការជាសក្តានុភាពដ៏ធំធេងមួយ ហើយសក្តានុភាពនេះនឹងក្លាយ ទៅជាការពិតខណៈដែល កិច្ចព្រមព្រៀង FTA បានចុះហត្ថលេខា។ យើងខ្ញុំជឿ
ជាក់ថា របៀបធ្វើការដោយមានការគាំពាររបស់ស្ថាប័នរដ្ឋនានានោះ ការជឿទុក ចិត្តរបស់សហគមន៍នៃភាគីទាំងពីរកាន់តែកើនឡើង និងបង្កើតនូវប្រសិទ្ធិភាព សហប្រតិបត្តិការកាន់តែខ្ពស់ជាងមុន”៕