អង្គភាពអាជីវកម្មនៃផ្នែកអគ្គិសនី-អេលិចត្រូនិកវៀតណាមមានឱកាសជាច្រើនក្នុងដំណើរការសមាហរណកម្ម

Chia sẻ
Vovworld-វៀតណាមកំពុងមានឱកាសល្អជាច្រើនក្នុងដំណើរការ​ធ្វើសមាហរណកម្មទៅក្នុងសេដ្ឋកិច្ចពាណិជ្ជកម្មសកល ពិសេសគឺអង្គភាពអាជីវកម្មក្នុង​ផ្នែកអគ្គិសនី-អេលិចត្រូនិក។ 
អង្គភាពអាជីវកម្មនៃផ្នែកអគ្គិសនី-អេលិចត្រូនិកវៀតណាមមានឱកាសជាច្រើនក្នុងដំណើរការសមាហរណកម្ម - ảnh 1
អង្គភាពអាជីវកម្មនៃផ្នែកអគ្គិសនី-អេលិចត្រូនិកវៀតណាមមានឱកាសជាច្រើនក្នុងដំណើរការ
សមាហរណកម្ម (baocongthuong.vn)


        Vovworld-វៀតណាមកំពុងមានឱកាសល្អជាច្រើនក្នុងដំណើរការ​ធ្វើសមាហរណកម្ម
ទៅក្នុងសេដ្ឋកិច្ចពាណិជ្ជកម្មសកល ពិសេសគឺអង្គភាពអាជីវកម្មក្នុង​ផ្នែកអគ្គិសនី-អេលិច
ត្រូនិក។ នេះជាការអះអាងរបស់អ្នកជំនាញការសេដ្ឋកិច្ច​នៅសិក្ខាសាលាស្ដីពី
សមាហរណកម្មទីផ្សារសកលជាមួយប្រធានបទ ឆ្លៀតឱកាស​ផ្លាស់ប្តូរពាណិជ្ជកម្ម
អន្តរជាតិ-សមាហរណកម្មទីផ្សារសកល នាថ្ងៃទី៣០កក្កដា​នៅ​ទីក្រុងហូជីមិញ។ តាម
លោក Pham Ngoc Hung អនុប្រធានសមាគមអង្គភាព​អាជីវកម្មទីក្រុងហូជីមិញ (HUBA)ថា​ក្នុងកាលៈទេសៈវៀតណាមជាសមាជិក WTO កាលពីឆ្នាំ២០០៧ក៏ដូចជាចំពោះមុខរាល់
សញ្ញាសកម្មអំពីលទ្ធភាពចរចារទទួល​បាន​ជោគជ័យក្នុងការចរចារស្ដីពីកិច្ចព្រមព្រៀង
ពាណិជ្ជកម្ម បណ្ដាអង្គភាពអាជីវកម្មវៀតណាមកំពុងមាន​ឱកាសជាច្រើនក្នុងដំណើរការ
សមាហរណកម្មទៅក្នុងសេដ្ឋកិច្ចពាណិជ្ជកម្មសកល។ ប៉ុន្តែអង្គភាពអាជីវកម្មវៀតណាម
ក៏ត្រូវខំប្រឹងប្រែងឆ្លើយតបគោរពបទដ្ឋានការ​កំណត់អន្តរជាតិដ៏ស្មុគស្មាញអំពី
សុវត្ថិភាពបច្ចេកទេសនិងការទទួលស្គាល់​ផលិតផល៕

ប្រតិកម្មទៅវិញ