អង្គទូតស្វែងយល់អំពីវប្បធម៌វៀតណាមនិងបុណ្យតេតឆ្នាំជូតទោស័ក ២០២០ (រូបថត៖ baovanhoa.vn) |
កម្មវិធីនេះគឺជាសកម្មភាពជួបប្រាស្រ័យវប្បធម៌មួយនៅដើមឆ្នាំអាស៊ាន ២០២០ ដែលមានគោលបំណងជំរុញការជួបប្រាស្រ័យវប្បធម៌រវាងបណ្តាប្រទេស ព្រមទាំងឧទ្ទេសនាមអំពីភាពស្រស់ស្អាតជាប្រពៃណីរបស់វប្បធម៌វៀតណាមនិងទំនៀមទំលាប់ក្នុងប៉ុន្មានថ្ងៃនៃបុណ្យតេតជាដើម។ លោក Duong Quoc Thanh អនុប្រធាននាយកដ្ឋានការទូតផ្នែកវប្បធម៌និងយូណេស្កូនៃក្រសួងការបរទេសវៀតណាមបានមានប្រសាសន៍ថា៖
«លើកនេះយើងខ្ញុំកំពុងផ្តោតលើប្រធានបទម្ហូបអាហារ ពីព្រោះម្ហូបអាហារវៀតណាមនាពេលថ្មីៗនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនិងទូលាយនៅលើពិភពលោក។ ក្រៅពីនោះនៅមានការសម្តែងសិល្បៈ ធ្វើដំណើរកំសាន្តទៅកាន់តំបន់មានកេរិ៍្តដំណែល និងទេសភាពដ៏ស្រស់ស្អាតរបស់វៀតណាមដែលត្រូវបានអង្គការយូណេស្កូទទូលស្គាល់ទៀតផង។ទាំងនេះបានធ្វើឲ្យគេឃើញយ៉ាងជ្រាលជ្រៅថែមទៀតអំពីប្រទេសនិងប្រជាជនវៀតណាមផងដែរ»៕