អង្គការអាមេរិកជាច្រើនប្រឆាំងជំទាស់គោលនយោបាយបណ្តាលភាពតានតឹងជាមួយគុយបា

Chia sẻ
(VOVWORLD) - ក្នុងប៉ុន្មានថ្ងៃកន្លងទៅ អង្គការអាមេរិកជាច្រើនបានប្រឆាំងជំទាស់រាល់សេចក្តីសម្រេចច្មីនៃរដ្ឋអំណាចប្រទេសនេះដែលបណ្តាលឡើងភាពតានតឹងក្នុងទំនាក់ទំនងជាមួយគុយបាដោយមានការចោទប្រកាន់អំពីការដែលហៅថា «ការវាយប្រហារដោយរលកវិទ្យុ» ឬ រឿងអាស្រូវអំពីសុខភាពខាងការស្តាប់នៃបណ្ដាអ្នកការទូតអាមេរិកប្រចាំនៅគុយបា។
អង្គការអាមេរិកជាច្រើនប្រឆាំងជំទាស់គោលនយោបាយបណ្តាលភាពតានតឹងជាមួយគុយបា  - ảnh 1 អង្គការអាមេរិកជាច្រើនប្រឆាំងជំទាស់គោលនយោបាយបណ្តាលភាពតានតឹងជាមួយគុយបា 

(VOVworld) - ក្នុងប៉ុន្មានថ្ងៃកន្លងទៅ អង្គការអាមេរិកជាច្រើនបានប្រឆាំងជំទាស់រាល់សេចក្តីសម្រេចច្មីនៃរដ្ឋអំណាចប្រទេសនេះដែលបណ្តាលឡើងភាពតានតឹងក្នុងទំនាក់ទំនងជាមួយគុយបាដោយមានការចោទប្រកាន់អំពីការដែលហៅថា «ការវាយប្រហារដោយរលកវិទ្យុ» ឬ រឿងអាស្រូវអំពីសុខភាពខាងការស្តាប់នៃបណ្ដាអ្នកការទូតអាមេរិកប្រចាំនៅគុយបា។ បណ្ដាវិធានការរបស់អាមេរិករួមមានការកាត់បន្ថយយ៉ាងខ្លាំងចំនួនបុគ្គលិកបញ្ឈប់សកម្មភាពផ្តល់លិខិតឆ្លងដែនគ្មានកាលកំណត់នៅ La Habana និងការចេញសេចក្តីព្រមានប្រជាពលដ្ឋអាមរិកមិនគប្បីទៅកាន់គុយបាដោយសារសុវត្ថិភាពមិនត្រូវបានធានាទេរួមជាមួយការបណ្តេញចេញអ្នកការទូតគុយបាចំនួន ១៥ នាក់ប្រចាំនៅអាមេរិក ផងដែរ។ សមាគមន៍ទេសចរណ៍ធំបំផុតនៅអាមេរិក RESPECT បានចេញសេចក្តីថ្លែងការណ៍ដែលប្រឆាំងជំទាស់សេចក្តីសម្រេចរបស់ក្រសួងការបរទេសអាមេរិកពាក់ព័ន្ធដល់ការកាត់បន្ថយបុគ្គលិកការទូតនិងសេចក្តីព្រមានចំពោះប្រជាពលរដ្ឋអាមេរិក។ ក្នុងពេលនោះ ប្រធានអង្គការសហជីពរបស់អ្នកការទូតអាមេរិកដែលកំពុងធ្វើការលើពិភពលោកទាំងមូល  AFSA  លោកស្រី Barbara Stephenson ក៏បានឡើងសម្លេងប្រឆាំងជំទាស់សេចក្តីសម្រេចកាត់បន្ថយ ៦០% ចំនួនបគ្គលិកកម្មាភិបាលការទូតនៃស្ថានទូតអាមេរិកប្រចាំនៅ La Habana ហើយអះអាងថា៖ បណ្ដាអ្នកការទូតជាសមាជិករបស់ AFSA  ត្រូវបានត្រៀមរៀបចំដ៏ពេញលេញដើម្បីបន្តអនុវត្តភារកិច្ចរបស់ខ្លួនទោះបីជា «បញ្ហាសុខភាព» គឺការសន្មត់ឬការពិតឬទេ៕ 

ប្រតិកម្មទៅវិញ