អង្គការសហប្រជាជាតិអំពាវនាវឲ្យពិភពលោកដំណើរការចរចាអំពីអាកាសធាតុឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន

Chia sẻ

(VOVWORLD) - ថ្លែងក្នុងសន្និសីទសារព័ត៌មាននាថ្ងៃដដែល លេខាធិការប្រតិបត្តិអនុសញ្ញាក្របខ័ណ្ឌអង្គការ សហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) លោកស្រី Patricia Espinosa បានអំពាវនាវឲ្យពិភពលោកធ្វើសកម្មភាពជាបន្ទាន់ ហើយដំណើរការចរចា ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ យោងតាមលោកស្រី Espinosa ខ្លឹមសារស្នូល នៃកិច្ចប្រជុំឆ្នាំនេះគឺការអនុវត្តសកម្មភាពដែលត្រូវបានដាក់ចេញនៅ COP២៦ នៅ ទីក្រុង Glasgow (ចក្រភពអង់គ្លេស) កាលពីឆ្នាំមុន។ 

អង្គការសហប្រជាជាតិអំពាវនាវឲ្យពិភពលោកដំណើរការចរចាអំពីអាកាសធាតុឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន - ảnh 1លេខាធិការប្រតិបត្តិអនុសញ្ញាក្របខ័ណ្ឌអង្គការ សហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) លោកស្រី Patricia Espinosa។ (រូបថត៖ Andreas Rentz/ Getty)
នាថ្ងៃទី ៦ មិថុនា នៅទីក្រុង Bonn (ភាគខាងលិចប្រទេសអាល្លឺម៉ង់) គណៈ ប្រតិភូមកពីប្រទេសនិងដែនដីជាង ២០០ លើពិភពលោកបានចាប់ផ្ដើមការចរចាអំពី អាកាសធាតុ ដើម្បីត្រៀមរៀបចំសម្រាប់កិច្ចប្រជុំលើកទី ២៧ របស់បណ្ដាភាគីដែល ចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP២៧) ដែលគ្រោងនឹងប្រព្រឹត្តទៅនៅប្រទេសអេហ្ស៊ីបនៅចុងឆ្នាំនេះ។ ថ្លែងក្នុង សន្និសីទសារព័ត៌មាននាថ្ងៃដដែល លេខាធិការប្រតិបត្តិអនុសញ្ញាក្របខ័ណ្ឌអង្គការ សហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) លោកស្រី Patricia Espinosa បានអំពាវនាវឲ្យពិភពលោកធ្វើសកម្មភាពជាបន្ទាន់ ហើយដំណើរការចរចា ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ យោងតាមលោកស្រី Espinosa ខ្លឹមសារស្នូល នៃកិច្ចប្រជុំឆ្នាំនេះគឺការអនុវត្តសកម្មភាពដែលត្រូវបានដាក់ចេញនៅ COP២៦ នៅ ទីក្រុង Glasgow (ចក្រភពអង់គ្លេស) កាលពីឆ្នាំមុន។
ក្រៅពីនោះ កិច្ចប្រជុំក៏ពិភាក្សា អំពីការដែលប្រទេសនានាគ្រោងនឹងចេញផ្សាយច្បាប់ គោលនយោបាយ និងកម្មវិធី នានា ដើម្បីអនុវត្តន៍កិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ ដែល បានចុះហត្ថលេខាកាលពីឆ្នាំ ២០១៥ ដោយមានខ្លឹមសារស្នូលនោះ គឺរក្សាកំណើន សីតុណ្ហភាពភពផែនដីនៅក្រោម ២ អង្សាសេ ក៏ដូចជាការខិតខំប្រឹងប្រែងឆ្ពោះទៅ រកគោលដៅខ្ពស់ជាង ដែលស្ថិតក្រោម ១,៥ អង្សាសេ បើប្រៀបធៀបទៅនឹងសម័យ មុនឧស្សាហកម្ម៕

ប្រតិកម្មទៅវិញ