អង្គការសហប្រជាជាតិអំពាវនាវឥណ្ឌានិងប៉ាគីស្ថានកាត់បន្ថយភាពតានតឹង

Chia sẻ
(VOVWORLD) - អគ្គលេខាធិការអង្គការសហ្រជាជាតិ (អ.ស.ប) លោក Antonio Guterres បានអំពាវនាវឲ្យប្រទេសឥណ្ឌានិងប៉ាគីស្ថាន កាត់បន្ថយភាពតានតឹងទាំងសកម្មភាពយោធា និងការបញ្ចេញមតិផងដែរ។
អង្គការសហប្រជាជាតិអំពាវនាវឥណ្ឌានិងប៉ាគីស្ថានកាត់បន្ថយភាពតានតឹង - ảnh 1 ទាហានឥណ្ឌាបានយាមនៅ Srinagar (រូបថត៖ TTXVN)

នាថ្ងៃទី ១៦ ខែកុម្ភៈ ក្នុងសន្និសីទសារព័ត៌មានរួម បន្ទាប់ពីមានជំនួបជាមួយរដ្ឋ    មន្ត្រីការបរទេសប៉ាគីស្ថាន លោក Shah Mahmood Qureshi នៅ Islamabad លោក Antonio Guterres បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពនៅ Kashmir និងភាពតានតឹងដែលលាតសន្ធឹងតាមបណ្តោយព្រំដែនគ្រប់គ្រង (LoC) ។

លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ ក៏បានសង្កត់ធ្ងន់ជាច្រើនលើកច្រើនសារអំពីសារៈសំខាន់នៃការអនុវត្តការអត់ធ្មត់ជាអតិបរិមា ក៏ដូចជារំលឹកឡើងវិញនូវសំណូមពរដែលធ្វើជាអ្នកសម្របសម្រួលប្រសិនបើភាគីទាំងពីរស្នើសុំផងដែរ។

ទន្ទឹមនឹងនេះដែរ លោក Antonio Guterres ក៏បានអំពាវនាវឱ្យប្រទេសប៉ាគីស្ថានបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីធានាបាននូវសន្តិភាពប្រកបដោយចីរភាពនៅប្រទេសអាហ្វហ្គានីស្ថាន៕

ប្រតិកម្មទៅវិញ