នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ និងព្រះមហាក្សត្រកាតា Sheikh Tamim Bin Hamad Al Thani។ (រូបថត៖ VOV) |
លោកនាយករដ្ឋមន្ត្រីបានសម្តែងការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះបន្ទូលរបស់ព្រះមហាក្សត្រដែលថា “ទំនាក់ទំនងកាតា-វៀតណាមគឺគ្មានដែនកំណត់” ដែលសម្តែងការយកចិត្តទុកដាក់ និងមនោសញ្ចេតនារបស់ព្រះមហាក្សត្រចំពោះវៀតណាម ក៏ដូចជាទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្ត្រីបានអបអរសាទរចំពោះជោគជ័យដ៏លេចធ្លោរបស់កាតា ក្រោមការដឹកនាំរបស់ព្រះមហាក្សត្រ ដែលបាននាំប្រទេសកាតាអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តរភាព។
ព្រះមហាក្សត្រកាតាបានបញ្ជាក់ថា គ្មានដែនកំណត់ក្នុងទំនាក់ទំនងជាមួយវៀតណាមឡើយ។ កាតាជានិច្ចកាលបើកទ្វារចំហសម្រាប់សកម្មភាពសហប្រតិបត្តិការជាមួយវៀតណាម ហើយស្នើឲ្យភាគីទាំងពីរស្វែងរកវិស័យសហប្រតិបត្តិការរួមគ្នា; មានបំណងចង់ឲ្យមានក្រុមហ៊ុនវៀតណាមកាន់តែច្រើនមកវិនិយោគនៅកាតា ព្រមទាំងឯកភាពបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់
សហគមន៍ជនវៀតណាមដើម្បីរស់នៅ និងធ្វើការប្រកបដោយស្ថិរភាពនៅកាតាផងដែរ។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានអះអាងថា ដោយមានចំនួនប្រជាជនសរុបជាង ១០០ លាននាក់ វៀតណាមអាចបំពេញបន្ថែមធនធានសម្រាប់កាតាដោយបង្កើនការបញ្ជូនពលករប្រកបដោយគុណភាពខ្ពស់មកធ្វើការនៅកាតា; ថ្លែងអំណរគុណ និងស្នើឱ្យកាតាបន្តផ្តល់អាហារូបករណ៍សិក្សាភាសាអារ៉ាប់សម្រាប់និស្សិតវៀតណាម; លើកទឹកចិត្តភាគីទាំងពីរពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យផ្លាស់ប្តូរឌីជីថល ផ្លាស់ប្តូរបៃតង សេដ្ឋកិច្ចវិលជុំ។
ប្រធានរដ្ឋសភាកាតា លោក Hassan bin Abdulla Al-Ghanim ទទួលលោកនាយករដ្ឋមន្រ្តី
ហ្វាម មិញជីញ។ (រូបថត៖ VOV) |
នាថ្ងៃដដែល ក្នុងជំនួបជាមួយប្រធានរដ្ឋសភាកាតា លោក Hassan bin Abdulla Al-Ghanim ថ្នាក់ដឹកនាំទាំងពីរបានឯកភាពលើកកំពស់ថែមទៀតនូវតួនាទីនៃការទូតសភា និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងសភានៃប្រទេសទាំងពីរ ដើម្បីអនុវត្តន៍យន្តការសហប្រតិបត្តិការទ្វេភាគីប្រកបដោយប្រសិទ្ធភាព ជំរុញការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងកម្រិតថ្មីមួយ; ផ្តល់អាទិភាពដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ថាមពល...; កែលម្អគោលនយោបាយ និងកិច្ចព្រមព្រៀង ជាពិសេសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដើម្បីជួយពង្រឹងកិច្ចសហប្រតិបត្តិការរវាងសហគ្រាស និងតភ្ជាប់ប្រជាជននៃប្រទេសទាំងពីរ៕