នាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញត្រួតពលកងកិត្តិយស។ រូបថត៖ VOV |
នេះគឺជាដំណើរទស្សនកិច្ចជាផ្លូវការលើកដំបូងរបស់នាយករដ្ឋមន្ត្រីវៀតណាមទៅកាន់ប្រទេសកាតា ក្រោយរយៈពេល ១៥ឆ្នាំ ក្នុងបរិបទដែលទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងអភិវឌ្ឍន៍យ៉ាងល្អប្រសើរ ជាមួយនឹងលទ្ធផលសំខាន់ៗជាច្រើន។ ដំណើរទស្សនកិច្ចលើកនេះ បានរួមចំណែកពង្រឹងទំនុកចិត្តផ្នែកនយោបាយរវាងប្រទេសទាំងពីរ; បង្កើតសន្ទុះនិងបើកដំណាក់កាលថ្មីនៃកិច្ចសហប្រតិបត្តិការក្នុងទំនាក់ទំនងវៀតណាម-កាតា។ ជាពិសេសក្នុងការទាក់ទាញការវិនិយោគពីកាតាមកវៀតណាម និងបង្កើតរបកគំហើញសម្រាប់ទំនិញនិងសេវាកម្មរបស់វៀតណាមឈានចូលទីផ្សារកាតា និងតំបន់៕