EU ពន្លឿនវឌ្ឍនភាពក្នុងការពង្រីកសហភាព

Nhu Hoa
Chia sẻ
(VOVWORLD) - កាលពីថ្ងៃទី ៣០ ខែតុលា គណៈកម្មការអឺរ៉ុប (EC) បានអនុម័តលើកញ្ចប់ពង្រីកជាប្រចាំឆ្នាំ ដោយផ្តល់នូវការវាយតម្លៃលម្អិតអំពីស្ថានភាពបច្ចុប្បន្ន ក៏ដូចជាវឌ្ឍនភាពនៃការអនុវត្តរបស់ប្រទេសម៉ុលដាវី អ៊ុយក្រែន និងបណ្តាប្រទេសនៅ Balkan ខាងលិចផ្សេងៗ ដែលកំពុងឆ្ពោះទៅរកការចូលរួមជាសមាជិកសហភាពអឺរ៉ុប (EU) ។

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានឲ្យដឹងថា ការរៀបចំការចរចាជាមួយអ៊ុយក្រែន និងម៉ុលដាវី ស្តីពីការចូលជាសមាជិក EU  គឺជាការទទួលស្គាល់ដ៏សំខាន់ចំពោះការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរក្នុងការបន្តកំណែទម្រង់ក្នុងដំណើរការចូលជាសមាជិកសហភាពអឺរ៉ុប។ បច្ចុប្បន្ននេះ  ការត្រួតពិនិត្យ និងវាយតម្លៃលើការអនុលោមតាមស្តង់ដារសហភាពអឺរ៉ុប នៅក្នុងប្រទេសទាំងពីរនេះ កំពុងដំណើរការយ៉ាងរលូន។ នៅពេលដែលប្រទេសម៉ុលដាវី  និងអ៊ុយក្រែនបំពេញបានគ្រប់លក្ខខណ្ឌទាំងអស់ គណៈកម្មការអឺរ៉ុបសង្ឃឹមថា នឹងបើកការចរចាចូលជាសមាជិកនៅឆ្នាំ ២០២៥។

EU ពន្លឿនវឌ្ឍនភាពក្នុងការពង្រីកសហភាព - ảnh 1ទីស្នាក់ការគណៈកម្មការអឺរ៉ុបនៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក។ រូបថត៖ THX/TTXVN

ដើម្បីចូលជាសមាជិកសហភាពអឺរ៉ុប ប្រទេសជាបេក្ខភាពត្រូវបំពេញតាមលក្ខណៈវិនិច្ឆ័យមួយចំនួន មុនពេលចូលរួមការចរចាលម្អិត រួមមានបញ្ហាជាច្រើន ចាប់ពីស្តង់ដារសេដ្ឋកិច្ច រហូតដល់នីតិរដ្ឋ។ មានជំពូកចរចាសរុបចំនួន ៣៥ ហើយត្រូវទទួលបានការយល់ព្រមពីប្រទេសសមាជិកសហភាពអឺរ៉ុបទាំង ២៧ ។ តាមការគ្រោងទុក សម្រាប់ប្រទេសម៉ុលដាវី និងអ៊ុយក្រែន ដំណើរការចាប់ផ្តើម ការចរចា និងការបញ្ចប់ជំពូកទាំង ៣៥ អាចចំណាយពេលជាង១០ ឆ្នាំ៕


ប្រតិកម្មទៅវិញ