ព្យាបាលជនរងគ្រោះនៅអាហ្វហ្គានីស្ថាននា (រូបថត៖ THX / TTXVN) |
របាយការណ៍របស់អង្គការសហប្រជាជាតិ ដែលបានចេញផ្សាយនាថ្ងៃទី ២៧ ខែមេសាបានឲ្យដឹងថា មានជនស៊ីវិលអាហ្វហ្គានីស្ថានប្រមាណ ៥០០ នាក់បានស្លាប់បាត់បង់ជិវិត ដោយអំពើហឹង្សានៅប្រទេសនេះក្នុងរយៈពេល ៣ សប្ដាហ៍ ឆ្នាំ២០២០។ គួរឲ្យព្រួយបារម្ភថា ស្ថានភាពអំពើហិង្សានៅអាហ្វហ្គានីស្ថាននៅតែកើនឡើង ក្រោយពេលអាមេរិក និងតាលីបង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកាលពីថ្ងៃតី ២៩ ខែកុម្ភះ កន្លងទៅ ស្ដីពីការដែលបណ្ដាកងកម្លាំងបរទេស ដឹកនាំដោយអាមេរិកបានដកខ្លួនចេញពីអាហ្វហ្គានីស្ថាន ដើម្បី ជាថ្នូរនឹងការធានាសន្តិសុខពីតាលីបង់។
សូមបញ្ជាក់ដែរថា កិច្ចព្រមព្រៀងនេះរួមមាន ការប្តេជ្ញាចិត្តរបស់កងកម្លាំងតាលីបង់ និងរដ្ឋាភិបាល អាហ្វហ្គានីស្ថាន ឆ្ពោះទៅរកសន្តិភាពនៅ ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ៕