អង្គការសហប្រជាជាតិបានស្វាគមន៍ការសម្រេចចិត្តរបស់អ៊ីស្រាអែលក្នុងការផ្អាក់​ការប្រយុទ្ធគ្នាជាបណ្តោះអាសន្ន

Chia sẻ
(VOVWORLD) - ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមនុស្សធម៌ (UNOCHA) កាលពីថ្ងៃទី ១៦ មិថុនា បានស្វាគមន៍ចំពោះការសម្រេចចិត្តរបស់អ៊ីស្រាអែលក្នុងការផ្អាកការប្រយុទ្ធជាប្រចាំថ្ងៃនៅជិតខ្សែផ្លូវនៅភាគខាងត្បូងតំបន់ហ្គាហ្សា ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូនជំនួយ។ 

ទីភ្នាក់ងារនេះសង្ឃឹមថា ការសម្រេចចិត្តរបស់អ៊ីស្រាអែលនឹងនាំឱ្យមានវិធានការជាក់ស្តែងបន្ថែមទៀតដើម្បីដោះស្រាយបញ្ហាអូសបន្លាយតាំងពីយូរមកហើយ ដែលបានរារាំងសកម្មភាពមនុស្សធម៌នៅតំបន់ហ្គាហ្សា។

អង្គការសហប្រជាជាតិបានស្វាគមន៍ការសម្រេចចិត្តរបស់អ៊ីស្រាអែលក្នុងការផ្អាក់​ការប្រយុទ្ធគ្នាជាបណ្តោះអាសន្ន - ảnh 1យានយោធារបស់អ៊ីស្រាអែលត្រូវបានដាក់ពង្រាយនៅជិតព្រំដែនជាមួយនឹងតំបន់ហ្គាហ្សា នៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៤។ រូបថត៖ THX/TTXVN

មុននោះ កងទ័ពអ៊ីស្រាអែលបានប្រកាសថា ការផ្អាកជាបណ្តោះអាសន្ននូវសកម្មភាពយោធាយុទ្ធសាស្ត្រ សម្រាប់គោលបំណងមនុស្សធម៌នឹងត្រូវបានធ្វើឡើងនៅតាមបណ្តោយផ្លូវពីច្រកទ្វារព្រំដែន Kerem Shalom ទៅកាន់ផ្លូវ Salah al-Din និងឆ្ពោះទៅភាគខាងជើង។ ពេលវេលាអនុវត្តគឺចាប់ពីម៉ោង ៨ ៖០០ ដល់ ១៩៖០០ ជារៀងរាល់ថ្ងៃ រហូតដល់ពេលដែលមានការជូនដំណឹងថ្មី។ ចំណាត់ការនេះបានកើតឡើងក្នុងបរិបទដែលអង្គការមនុស្សធម៌អន្តរជាតិជាច្រើនបានព្រមានអំពីវិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងរនៅក្នុងតំបន់ហ្គាហ្សា។

អ៊ីស្រាអែលធ្លាប់បានប្រកាសជាច្រើនដង អំពី "ការឈប់បាញ់យុទ្ធសាស្ត្រ" នៅក្នុងតំបន់មួយចំនួននៅតំបន់ហ្គាហ្សា ក្នុងរយៈពេល៨ខែកន្លងទៅ ប៉ុន្តែការឈប់បាញ់ទាំងនេះភាគច្រើនមានរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ ដែលអនុញ្ញាតឱ្យជនស៊ីវិលប៉ាឡេស្ទីនទទួលបានជំនួយមនុស្សធម៌៕  

ប្រតិកម្មទៅវិញ