EU ពន្យា​ពេល​​សិទ្ធិរបស់​ជនភៀសខ្លួនអ៊ុយក្រែនរហូតដល់ឆ្នាំ ២០២៦

Chia sẻ
(VOVWORLD) - សហភាពអឺរ៉ុប (EU) កាលពីថ្ងៃទី ២៥ ខែមិថុនា បានពន្យាពេលសិទ្ធិរបស់ជនភៀសខ្លួនអ៊ុយក្រែន ក្នុងការស្នាក់នៅក្នុងប្លុកនេះរយៈពេលមួយឆ្នាំទៀត រហូតដល់ខែមីនា ឆ្នាំ ២០២៦។

បច្ចុប្បន្ននេះ ជនជាតិអ៊ុយក្រែនប្រហែល ៤,២ លាននាក់ត្រូវបានចុះឈ្មោះជាជនភៀសខ្លួននៅទូទាំងសហភាពអឺរ៉ុប ក្នុងនោះប្រទេសអាល្លឺម៉ង់ ប៉ូឡូញ និងសាធារណរដ្ឋឆែក ជាប្រទេសដែលមានចំនួនច្រើនជាងគេ។ លោក Nicole de Moor រដ្ឋលេខាធិការទទួលបន្ទុកសិទ្ធិជ្រកកោននិងការធ្វើចំណាកស្រុករបស់បែលហ្សិក ដែលកាន់តំណែងជាប្រធានប្តូរវេននៃក្រុមប្រឹក្សាអឺរ៉ុបរហូតដល់ចុងខែមិថុនា បានបញ្ជាក់ថា អ្នកដែលចង់ជម្លៀសចេញពីជម្លោះនៅអ៊ុយក្រែនអាចបន្តជឿជាក់លើចំណងសាមគ្គីភាពរបស់សហភាពអឺរ៉ុប។

EU ពន្យា​ពេល​​សិទ្ធិរបស់​ជនភៀសខ្លួនអ៊ុយក្រែនរហូតដល់ឆ្នាំ ២០២៦ - ảnh 1ជនភៀសខ្លួនអ៊ុយក្រែននៅស្ថានីយ៍រថភ្លើងក្នុងទីក្រុង Przemysl ប្រទេសប៉ូឡូញ ថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២២។ រូបថត៖ AFP/TTXVN

បន្ទាប់ពីជម្លោះអ៊ុយក្រែនបានផ្ទុះឡើងក្នុងខែកុម្ភៈ ឆ្នាំ ២០២២ សហភាពអឺរ៉ុបបានផ្តល់សិទ្ធិដល់ពលរដ្ឋអ៊ុយក្រែនក្នុងការស្នាក់នៅក្នុងប្រទេសសមាជិកចំនួន ២៧ របស់សហភាព សម្រាប់រយៈពេលបីឆ្នាំរហូតដល់ខែមីនាឆ្នាំ ២០២៥ ប៉ុន្តែអាចពន្យាពេលបាន។ អ្នកដែលត្រូវបានការពារបណ្តោះអាសន្នមានសិទ្ធិដូចគ្នានឹងពលរដ្ឋសហភាពអឺរ៉ុបដែរ រួមទាំងសិទ្ធិស្នាក់នៅ ការចូលទៅកាន់ទីផ្សារការងារ និងលំនៅដ្ឋាន ជំនួយផ្នែកវេជ្ជសាស្រ្ត អត្ថប្រយោជន៍សង្គម និងសិទ្ធិទទួលបានការអប់រំ៕

ប្រតិកម្មទៅវិញ