វៀតណាម-ប៉ូឡូញលើកកម្ពស់ទំនាក់ទំនងឡើងកម្រិតថ្មី នាពេលឆាប់ៗខាងមុខ

Chia sẻ
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃការចូលរួមសន្និសីទប្រចាំឆ្នាំលើកទី ១៥ អ្នកត្រួសត្រាយនៃវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Dalian (WEF Dalian)   ប្រទេសចិន នាយករដ្ឋមន្ត្រីវៀត ណាមលោក  Pham Minh Chinh បានជួបសន្ទនាជាមួយប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda។ 
វៀតណាម-ប៉ូឡូញលើកកម្ពស់ទំនាក់ទំនងឡើងកម្រិតថ្មី នាពេលឆាប់ៗខាងមុខ - ảnh 1នាយករដ្ឋមន្ត្រី Pham Minh Chinh ជួបជាមួយប្រធានាធិបតីប៉ូឡូញ Andrzej Duda (រូបថត៖ VOV)

នៅទីនេះ ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពថា ប្រទេសទាំងពីរនឹងបង្កើនទំនាក់ទំនងទ្វេភាគីឡើងដល់កម្រិតខ្ពស់ថ្មី នាពេលឆាប់ៗខាងមុខ។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា វៀតណាមនឹងជួយសម្រួលដល់ការនាំចូលផលិតផលដ៏រឹងមាំរបស់ប៉ូឡូញ មកកាន់វៀត ណាម និងស្នើឲ្យភាគីទាំងពីរជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងខ្ចីប្រាក់សម្រាប់គម្រោងសាងសង់នាវាស្វែងរក និងជួយសង្គ្រោះនៅឈូងសមុទ្រចំនួន ០៦ គ្រឿង ដែលរដ្ឋាភិបាលប៉ូឡូញបានប្តេជ្ញាផ្តល់ឥណទានអនុគ្រោះដល់វៀត ណាម; ជួយឧបត្ថម្ភវៀតណាមក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សលើវិស័យបណ្ដុះបណ្ដាលធនធានមនុស្ស និងដំឡើងកប៉ាល់ ...។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យប៉ូឡូញបន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍ ជន វៀតណាមនៅប៉ូឡូញរក្សាស្ថិរភាព សម្របខ្លួនជាមួយប្រទេសសាមី។ ប្រធានា ធិបតីប៉ូឡូញ A. Duda បានសង្កត់ធ្ងន់ថា វៀតណាមបច្ចុប្បន្នជាដៃគូធំបំផុតរបស់ប៉ូឡូញនៅអាស៊ីអាគ្នេយ៍ ហើយវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់សហគមន៍ជនវៀតណាមនៅប៉ូឡូញ។ ប្រធានាធិបតីប៉ូឡូញសង្ឃឹមថា វៀតណាមនឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អង្គភាពអាជីវកម្មប៉ូឡូញនាំចេញទំនិញទៅវៀតណាម ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗដូចជាថាមពលកកើតឡើងវិញ និងទេសចរណ៍ជាដើម៕

ប្រតិកម្មទៅវិញ