អង្គការសហប្រជាជាតិនិងលីបង់ អំពាវនាវឱ្យអ៊ីស្រាអែលនិងក្រុមហេសបូឡា កាត់បន្ថយភាពតានតឹង

Chia sẻ

(VOVWORLD) - នាថ្ងៃទី  ២៥ ខែសីហា អង្គការសហប្រជាជាតិនិងលីបង់បានអំពាវនាវឱ្យកាត់បន្ថយភាពតានតឹង បន្ទាប់ពីអ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសដ៏ធំលើប្រទេសលីបង់ ហើយក្រុមហេសបូឡាហ៍បានប្រកាសការវាយប្រហារលើទីតាំងរបស់អ៊ីស្រាអែល។

នៅក្នុងសេចក្តីប្រកាស ការិយាល័យអ្នកសម្របសម្រួលពិសេសរបស់អង្គការសហប្រជាជាតិនៅប្រទេសលីបង់ (UNSCOL) និងកងកម្លាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសលីបង់ (UNIFIL) បានសង្កត់ធ្ងន់លើការអភិវឌ្ឍនៅក្នុងតំបន់ព្រំដែនលីបង់-អ៊ីស្រាអែល។ ទន្ទឹមនឹងនោះ អំពាវនាវឱ្យភាគីទាំងអស់បញ្ឈប់ការបាញ់ប្រហារ និងចៀសវាងសកម្មភាពដែលនាំឱ្យមានភាពតានតឹងកើនឡើង។ សេចក្តីប្រកាសបានបញ្ជាក់ថា ការបញ្ឈប់ការប្រយុទ្ធគ្នា បន្ទាប់មកគឺការអនុវត្តសេចក្តីសម្រេចលេខ ១៧០១ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គឺជាដំណោះស្រាយតែមួយគត់។

នាថ្ងៃដដែល នាយករដ្ឋមន្ត្រីលីបង់ លោក Najib Mikati បានដំណើរការ “ជំនួបបន្តបន្ទាប់ជាមួយមិត្តរបស់លីបង់" ដើម្បីរាំងស្កាត់ភាពតានតឹងឡើងដែលកើនឡើង។ នាយករដ្ឋមន្ត្រី Najib Mikati បានសង្កត់ធ្ងន់លើតម្រូវការដើម្បីអនុវត្តសេចក្តីសម្រេចលេខ ១៧០១។

សេចក្តីសម្រេច ១៧០១ បានកត់សម្គាល់ពីការបញ្ចប់ជម្លោះរវាងអ៊ីស្រាអែលនិងក្រុមហេសបូឡាក្នុងឆ្នាំ ២០០៦ ដូច្នេះបច្ចុប្បន្នមានការអំពាវនាវជាច្រើនសម្រាប់ការអនុវត្តពេញលេញនៃសេចក្តីសម្រេចនេះ ដើម្បីបញ្ចប់អំពើហិង្សានាពេលបច្ចុប្បន្ន៕

ប្រតិកម្មទៅវិញ