យន្តហោះគ្មានមនុស្សបើកនៅក្នុងប្រទេសយេម៉ែន (រូបថត៖ AFP / VNA) |
ថ្លែងទៅកាន់មជ្ឈដ្ឋានអ្នកសារព័ត៌មាន លោក Stephane Dujarric បានលើកច្បាស់ថា៖ “យើងខ្ញុំបានដាក់តឿនឱ្យគ្រប់ភាគីទាំងអស់គោរពតាមកាតព្វកិច្ចនៃច្បាប់មនុស្សធម៌អន្តរជាតិ”។ អ្នកនាំពាក្យអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា សកម្មភាពវាយប្រហារនិងតបតវិញដូច្នេះបានជះឥទ្ធិពលអាក្រក់ដល់កិច្ចខិតខំប្រឹងប្រែងសម្រុះសម្រួល ដែលបេសកជនពិសេសរបស់ អង្គការសហប្រជាជាតិលោក Martin Griffiths កំពុងអនុវត្តន៍នាបច្ចុប្បន្ននេះ។
នៅថ្ងៃដដែលអ្នកនាំពាក្យសេតវិមានលោកស្រី Jen Psaki បានឲ្យដឹងថារដ្ឋការរបស់ប្រធានាធិ បតីអាមេរិក Joe Biden មានការព្រួយបារម្ភចំពោះការវាយប្រហារកាន់តែឡើងជណ្ដើរទៅលើអារ៉ាប់ប៊ីសាអូឌីត ហើយប្រទេសឈូងសមុទ្រនេះកំពុងប្រឈមនឹង “ការគំរាមកំហែងសន្តិសុខយ៉ាងពិតប្រាកដ” ពី Houthi ៕