អង្គការសហប្រជាជាតិថ្កោលទោសករណីសម្លាប់ជនស៊ីវិលនៅប៊ូគីណាហ្វាសូ

Chia sẻ
(VOVWORLD) - លោក Antonio Guterres បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះ ព្រមទាំងអំពាវនាវឱ្យអាជ្ញាធរ ប៊ូគីណាហ្វាសូខិតខំប្រឹងប្រែង ដើម្បីស្វែងរកជនដៃដល់ឱ្យបានឆាប់រហ័ស និងនាំពួកគេទៅកាត់ទោស។
អង្គការសហប្រជាជាតិថ្កោលទោសករណីសម្លាប់ជនស៊ីវិលនៅប៊ូគីណាហ្វាសូ - ảnh 1ទាហាន Burkina Faso យាមល្បាតនៅទីរួមខេត្ត Ouhigouya  (រូបថត៖ AFP/VNA)

កាលពីថ្ងៃទី ២៧ ឧសភា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការសម្លាប់ប្រជាជននៅប្រទេសប៊ូគីណាហ្វាសូរបស់ក្រុមជ្រុលនិយមប្រដាប់អាវុធ។ លោក Antonio Guterres បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះ ព្រមទាំងអំពាវនាវឱ្យអាជ្ញាធរ ប៊ូគីណាហ្វាសូខិតខំប្រឹងប្រែង ដើម្បីស្វែងរកជនដៃដល់ឱ្យបានឆាប់រហ័ស និងនាំពួកគេទៅកាត់ទោស។ លោកក៏បានរំលឹកឡើងវិញនូវការសន្យារបស់អង្គការសហប្រជាជាតិអំពីការបន្តជួយឧបត្ថម្ភប៊ូគីណាហ្វាសូ ដើម្បីប្រយុទ្ធប្រឆាំងភេរវកម្ម អំពើហិង្សាជ្រុលនិយម និងការពារជនស៊ីវិល។

កាលពីថ្ងៃទី ២២ និងថ្ងៃទី ២៥ ឧសភា ក្រុមភេរវករបានធ្វើការវាយប្រហារជាបន្តបន្ទាប់លើប្រជាជននៅឃុំ Gorgadji (ខេត្ត Séno តំបន់ Sahel) និងឃុំ Madjoari (ខេត្ត Kompienga ភាគខាងកើត) ។ សាកសពជនរងគ្រោះ យ៉ាងហោចណាស់ចំនួន ១១ នាក់ត្រូវបានរកឃើញនៅឃុំ Gorgadji ។ មុននេះ ក្រុមខ្មាន់កាំភ្លើងក៏បានធ្វើការវាយប្រហារស្រដៀងគ្នាកាលពីថ្ងៃទី ១៤ និងថ្ងៃទី ១៩ ឧសភា នៅទីក្រុង Madjoari បណ្ដាលឲ្យជនស៊ីវិលចំនួន ១៧ នាក់រងរបួស និងទាហានចំនួន ១១ នាក់ត្រូវស្លាប់៕

ប្រតិកម្មទៅវិញ