|
អង្គការភាតរៈឥស្លាម (MB) បានប្រកាសថា៖ អង្គការនេះត្រៀមខ្លួនជាស្រេច
យល់ព្រមរាល់ការផ្តើមគំនិតសម្រុះសម្រួលជាតិ ដោយភ្ជាប់សក្ខខ័ណ្ឌ លោក Mohamed Morsi នឹងត្រូវបានស្តាដំណែងធ្វើជាប្រធានាធិបតីអេហ្ស៊ីបឡើងវិញ។
(Image: Vietnamplus) |
(VOVworld) – នាថ្ងៃទី ៨ កក្កដា អង្គការភាតរៈឥស្លាម (MB) បានប្រកាសថា៖ អង្គការនេះ
ត្រៀមខ្លួនជាស្រេចយល់ព្រមរាល់ការផ្តើមគំនិតសម្រុះសម្រួលជាតិដោយភ្ជាប់សក្ខខ័ណ្ឌ
លោក Mohamed Morsi នឹងត្រូវបានស្តាដំណែងធ្វើជា ប្រធានាធិបតីអេហ្ស៊ីបឡើងវិញ។សេក្តីថ្លែងការនេះបានសង្កត់ធ្ងន់ថា៖ ក្រោយពីវិលត្រឡប់មកឋានៈដើមវិញ លោក Morsi នឹងចាប់ផ្តើមការសន្ទនាជាតិអំពីរាល់បញ្ហាក្តៅគគុកនាបច្ចុប្បន្នសំដៅដោះស្រាយវិបត្តិនៅ
ប្រទេសអាហ្វ្រិកខាងជើងនេះនិងជៀសរាងការបង្ហូរឈាមរបស់ជនអេហ្ស៊ីប។ MB គ៏បាន
អំពាវនាវឲ្យ សហគមន៍អន្តរជាតិ ជ្រៀតជ្រែកសំដៅទប់ស្កាត់សង្គ្រាមស៊ីវិលមួយដូចជា
នៅស៊ីរី។ នាថ្ងៃដ៏ដែល ប្រធានរណសិរ្សសង្គ្រោះជាតិអេហ្ស៊ីប (NSF) លោក Mohamed el
Baradei បានថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការប៉ះទង្គិចគ្នានៅទីក្រុងកែ ដែលបានធ្វើឲ្យ
បាតុករគាំទ្រប្រធានាធិបតី Mohamed Morsi យ៉ាងតិចបំផុតចំនួន ៤២ នាក់ ត្រូវស្លាប់។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀតគណៈបក្ស ឥស្លាម Salafist Nour របស់អេហ្ស៊ីបបាន
ចាកចេញពីការចរចារអំពីការបង្កើតរដ្ឋាភិបាលថ្មីសំដៅប្រឆាំងជំទាស់សម្លាប់បាតុករ
ដែលទាមទាស្តាដំណែងរបស់លោក Morsi ឡើងវិញ៕