អង្គការពាណិជ្ជកម្មពិភពលោកចាប់ផ្តើមដំណើរការជ្រើសរើសមេដឹកនាំថ្មី

Chia sẻ
(VOVWORLD) - អង្គការពាណិជ្ជកម្មពិភពលោក (WTO) នឹងចាប់ផ្តើមដំណើរការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីនៅសប្តាហ៍នេះដោយមានបេក្ខជនចំនួន ៨ រូបមកពីប្រទេសកូរ៉េខាងត្បូង អង់គ្លេស ម៉ិកស៊ិក នីហ្សេរីយ៉ា អេហ្ស៊ីប ម៉ុលដាវី កេនយ៉ានិងអារ៉ាប់ប៊ីសាអូឌីត។
អង្គការពាណិជ្ជកម្មពិភពលោកចាប់ផ្តើមដំណើរការជ្រើសរើសមេដឹកនាំថ្មី - ảnh 1 លោក Liam Fox អតីតរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចក្រភពអង់គ្លេស - បេក្ខជនសម្រាប់អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក។ (រូបថត៖ AFP / TTXVN)

ក្នុងចំណោមបេក្ខជនទាំងនេះ មានបេក្ខជនដែលធ្លាប់ស្គាល់ជាច្រើននៅលើឆាកអន្តរជាតិ ដូចជាអតីតរដ្ឋមន្រ្តីពាណិជ្ជកម្មអង់គ្លេសលោក Liam Fox អតីតរដ្ឋមន្រ្តីសេដ្ឋកិច្ចអារ៉ាប៊ីសាអូឌីត លោក Mohammed al-Tuwaijri អតីតអគ្គនាយករង នៃអង្គការពាណិជ្ជកម្មពិភពលោក ដែលជាជនជាតិម៉ិកស៊ិក លោក Jesus Seade  រឺក៏រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកូរ៉េខាងត្បូងលោក Yoo Myung-hee។

គួរបញ្ជាក់ថាលទ្ធផលចុងក្រោយនឹងត្រូវបានប្រកាសជាផ្លូវការនៅដើមខែវិច្ឆិកាខាងមុខ ហើយបេក្ខជនដែលជាប់ឆ្នោត នឹងកាន់តំណែងជំនួសឲ្យអគ្គនាយក WTO លោក Roberto Azevedo ៕

ប្រតិកម្មទៅវិញ