អង្គការណាតូពិភាក្សាពីការដកកងទ័ពចេញពីអាហ្វហ្គានីស្ថាន

Chia sẻ
(VOVWORLD) - កិច្ចព្រមព្រៀងនេះបច្ចុប្បន្នកំពុងស្ថិតក្រោមការពិចារណារបស់រដ្ឋអំណាចលោក Biden ចំពេលមានអំពើហិង្សាកើនឡើងនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។

នៅថ្ងៃទី ១៧ ខែកុម្ភៈ រដ្ឋមន្រ្តីក្រសួងការពារជាតិនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើងរបស់ណាតូ មានកិច្ចប្រជុំលើកដំបូង ចាប់តាំងពីប្រធានាធិបតីអាមេរិកលោក Joe Biden កាន់ដំណែង ក្នុងគោលបំណងដើម្បីស្តារទំនាក់ទំនងអាត្លង់ទិកឡើងវិញ បន្ទាប់ពីរយៈពេល ៤ ឆ្នាំស្ថិតក្នុងភាពតានតឹង ក្រោមការគ្រប់គ្រងរបស់អតីតប្រធានាធិបតីអាមេរិក Donald Trump។

កិច្ចប្រជុំតាមប្រព័ន្ធអ៊ីនធឺណេតអូសបន្លាយរយៈពេល ២ ថ្ងៃនេះ នឹងផ្តោតលើការពិភាក្សាអំពីអនាគតនៃភារកិច្ចក្នុងការដាក់ពង្រាយទាហានចំនួន ៩.៦០០ នាក់ នៅ អាហ្វហ្គានីស្ថាន ព្រោះថារដ្ឋអំណាចរបស់អតីតប្រធានាធិបតី Trump ធ្លាប់បានឈានដល់កិច្ចព្រមព្រៀងមួយជាមួយពួកតាលីបង់ ស្តីពីការដកកងទ័ពចេញពីប្រទេសអាស៊ីខាងលិចមួយនេះ។ ប៉ុន្តែ កិច្ចព្រមព្រៀងនេះបច្ចុប្បន្នកំពុងស្ថិតក្រោមការពិចារណារបស់រដ្ឋអំណាចលោក Biden ចំពេលមានអំពើហិង្សាកើនឡើងនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ យោងតាមមជ្ឈដ្ឋានអ្នកវិភាគ អនាគតនៃការដាក់ពង្រាយនេះ ត្រូវពឹងផ្អែកទៅលើត្រង់ថា តើលោកប្រធានាធិបតី Biden យល់ព្រមគោរពតាមកាលបរិឆ្ឆេទកំណត់ក្នុងការដកទាហានបរទេសចេញពីប្រទេសអាហ្វហ្គានីស្ថាននៅខែឧសភាឆ្នាំ ២០២១ ឬប្រឈមនឹងប្រតិកម្មតបពីក្រុមតាលីបង់ប្រសិនបើខ្លួនសម្រេចថាស្នាក់នៅវិញ៕

ប្រតិកម្មទៅវិញ