អគ្គលេខាធិការ NATO លោក Jens Stoltenberg (រូបថត៖Reuters) |
នាថ្ងៃទី ១៨ ខែកុម្ភៈ ក្នុងសន្និសីទសារព័ត៌មានបិទបញ្ចប់នៃកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាត្លង់ទិចខាងជើង (NATO) អគ្គលេខាធិការលោក Jens Stoltenberg បានឲ្យដឹងថា សម្ព័ន្ធភាពចម្រុះមិនទាន់មានសេចក្តីសម្រេចចិត្តចុងក្រោយស្តីពីភារកិច្ចនាពេលអនាគតរបស់អង្គការនេះនៅអាហ្វហ្គានីស្ថាននៅពេលដែលប្រធានាធិប តីអាមេរិកលោក Joe Biden បានពិចារណាលើការដកកងទ័ពចេញ។
ជោគវាសនានៃបេសកកម្មបញ្ជូនកងទ័ពចំនួន ៩.៦០០ នាក់របស់អង្គការណាតូ នៅអាហ្វហ្គានីស្ថាន ត្រូវបានដាក់ជាភារកិច្ចចម្បងក្នុងរបៀបវារៈ បន្ទាប់ពីអតីតថ្នាក់ដឹកនាំអាមេរិក លោក ដូណាល់ត្រាំ (Donald Trump) សម្រេចបានកិច្ចព្រមព្រៀងជាមួយពួកតាលីបង់ ស្តីពីការដកទ័ពចេញ។ ទោះជាយ៉ាងណាក៏ដោយរដ្ឋអំណាចរបស់ប្រធានាធិបតីអាមេរិកថ្មី Joe Biden កំពុងតែពិចារណាពីលទ្ធភាពនៃការដកកងទ័ពអាមេរិកចេញពីប្រទេសនេះតាមកាលកំណត់គឺនៅថ្ងៃទី ១ ខែឧសភា ឬក៏នៅតែឈរជើងនៅទីនេះដដែលៗ៕