អគ្គសេនាធិការកងទ័ពប្រជាជនឡាវអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម

Chia sẻ
(VOVWORLD) - តាមការអញ្ជើញរបស់ ឧត្តមសេនីយ៍ឯក លោក Phan Van Giang អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាមនិងជាអនុរដ្ឋមន្រ្តីការពារប្រទេស វៀតណាម ឧត្តមសេនីយ៍ឯកលោក Suvon Luongbunmi អគ្គសេនាធិការកងទ័ព ប្រជាជនឡាវនិងជាអនុរដ្ឋមន្រ្តីការពារប្រទេសឡាវ បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ១៣ដល់ថ្ងៃទី១៧ ខែឧសភាឆ្នាំ ២០១៨ ។
អគ្គសេនាធិការកងទ័ពប្រជាជនឡាវអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម - ảnh 1អគ្គសេនាធិការកងទ័ពប្រជាជនឡាវអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម 

នាព្រឹតថ្ងៃទី១៤ខែឧសភា លោក Suvon Luongbunmi និងសមាជិក គណៈប្រតិភូ ឡាវបានជួបសំដែងការគួរសមជាមួយនាយឧត្តមសេនីយ៍ លោក Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម។ ក្នុងជំនួបនេះ ភាគីទាំងពីរបាន ឯកភាពគ្នាបង្កើតថែមទៀតនូវកិច្ចសហប្រតិបត្តិការលើការបណ្ដុះបណ្ដាល កម្មាភិបាលឡាវនិងសិក្ខាកាមយោធានៅបណ្តាវិទ្យាស្ថាននិងសាលារៀនចំណុះក្រសួងការពារប្រទេសវៀតណាម ព្រមទាំងបន្តសហការគ្នាក្នុងការកសាងខ្សែ ព្រំដែនវៀតណាម-ឡាវប្រកបដោយស្ថិរភាពនិងអភិវឌ្ឍន៍យ៉ាងពេញលេញ។  ក្នុងព្រឹកថ្ងៃដដែលនេះ ឧត្តមសេនីយ៍ឯក លោក Suvon Luongbunmi និងគណៈប្រតិភូបានអញ្ជើញជួបពិភាក្សាការងារជាមួយឧត្តមសេនីយ៍ឯក លោក Phan Van Giang។ ក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការ រវាងកងកម្លាំងការពារព្រំដែននៃប្រទេសទាំងពីរ ប្រយុទ្ធប្រឆាំង បង្ការ និង បង្រាបបទឧក្រិដ្ឋកម្មឆ្លងដែន ប្រកបដោយប្រសិទ្ធភាព ជាពិសេស បទល្មើសជួញដូរគ្រឿងញៀន ព្រមទាំង ផ្លាស់ប្តូរបទពិសោធនិងគាំទ្រគ្នាទៅវិញទៅមកជាប្រចាំក្នុងការកសាងកម្លាំង និងលើកកំពស់សមត្ថភាពក្នុងការត្រៀមខ្លួនប្រយុទ្ធក្នុងជួរកងទ័ព៕

ប្រតិកម្មទៅវិញ