អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាមទទួលជួបមេបញ្ជាការកងទ័ព ជើងគោកនូវែលហ្សេឡង់

Chia sẻ
(VOV)_នាថ្ងៃទី ៣ មេសា នៅទីក្រុងហាណូយ ឧត្តម
សេនីយ៍ទោលោក Phan Van Giang អគ្គសេនាធិការ និង
ជាអនុរដ្ឋមន្រ្តីក្រសួង​ការពារប្រទេស​វៀត​ណាម​បានទទួល
ជួបសន្ទនាជាមួយឧត្តមសេនីយ៍ត្រីលោក​​ Peeter Kelly
មេ​បញ្ជាការកងទ័ពជើងគោកនូវែលហ្សេឡង់ ដែលកំពុង
មក​បំពេញ​ទស្សន​កិច្ច​ការងារ​នៅវៀតណាម ៕
អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាមទទួលជួបមេបញ្ជាការកងទ័ព ជើងគោកនូវែលហ្សេឡង់ - ảnh 1
ឧត្តមសេនីយ៍ទោលោក Phan Van Giang អគ្គសេនាធិការ និងជាអនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមបានទទួលជួបសន្ទនាជាមួយឧត្តមសេនីយ៍ត្រីលោក Peeter Kelly
មេបញ្ជាការកងទ័ពជើងគោកនូវែលហ្សេឡង់  (Quốc Chinh/TTXVN)

(VOV)_នាថ្ងៃទី ៣ មេសា នៅទីក្រុងហាណូយ ឧត្តមសេនីយ៍ទោលោក Phan Van
Giang អគ្គសេនាធិការ និងជាអនុរដ្ឋមន្រ្តីក្រសួង​ការពារប្រទេស​វៀត​ណាម​បានទទួល
ជួបសន្ទនាជាមួយឧត្តមសេនីយ៍ត្រីលោក​​ Peeter Kelly មេ​បញ្ជាការកងទ័ពជើងគោក
នូវែលហ្សេឡង់ ដែលកំពុងមក​បំពេញ​ទស្សន​កិច្ច​ការងារ​នៅវៀតណាម ។ នៅជំនួបនេះ
 ឧត្តមសេនីយ៍ទោលោក Phan Van Giang បានអះអាងថា កិច្ចសហប្រតិបត្តិការក្នុង
វិស័យយោធា ការពារជាតិ និងកង​កម្លាំង​កងទ័ព​ជើងគោករវាងវៀតណាម​និង
នូវែលហ្សេឡង់បាន​បោះជំហាន​អភិវឌ្ឍន៍​លើគ្រប់ជ្រុងជ្រោយប្រកបដោយប្រសិទ្ធភាព
ព្រមទាំងសម្ដែងនូវគោលបំណងថា នាពេលខាងមុខ ភាគីទាំងពីនឹងបង្កើនការផ្លាស់
ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ចែករំលែកបទពិសោធន៍ចូលរួមសកម្មភាពរក្សាសន្តិភាព
នៅអង្គការសហប្រជាជាតិ។          រីឯខ្លួនវិញ ឧត្តមសេនីយ៍ត្រីលោក​Peeter Kelly បាន
ឲ្យដឹងថា​ដំណើរ​ទស្សនកិច្ចការងារនៅវៀតណាមលើកនេះជាឱកាសសម្រាប់គណៈប្រតិភូ
យល់ ដឹងបន្ថែមអំពីទឹកដី មនុស្សវៀតណាម និងអង្គភាពកងទ័ពមួយចំនួន​ដែល​
គណៈ​ប្រតិភូមកទស្សនកិច្ចការងារ ។ ឧត្តមសេនីយ៍ត្រីលោក​ Peeter Kelly មាន​ក្ដី​សង្ឃឹម
ថាភាគីទាំងពីរនឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងការបណ្តុះ បណ្តាលមន្ត្រី
សហប្រតិបត្តិការសន្តិសុខតាមសមុទ្រជួយសង្គ្រោះគ្រោះ មហន្តរាយ​៕

ប្រតិកម្មទៅវិញ