អគ្គលេខាបក្សវៀតណាមទទួលជួបសន្ទនាជាមួយអតីតនាយករដ្ឋមន្រ្តីសឹង្ហបុរី Goh Chok Tong

Chia sẻ

(VOVworld) - នាថ្ងៃទី២៣ កញ្ញា នៅទីស្ដីការមជ្ឈឹម
បក្ស អគ្គលេខាបក្សកុម្មុយនិសវៀតណាមលោក
Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយអតីត
នាយករដ្ឋមន្រ្តីសឹង្ហបុរីលោក Goh Chok Tong ដែល
កំពុងបំពេញដំណើរទស្សនកិច្ចនៅវៀតណាម។

អគ្គលេខាបក្សវៀតណាមទទួលជួបសន្ទនាជាមួយអតីតនាយករដ្ឋមន្រ្តីសឹង្ហបុរី Goh Chok Tong - ảnh 1
អគ្គលេខាបក្សកុម្មុយនិសវៀតណាមលោក Nguyen Phu Trong ទទួលជួបសន្ទនា
ជាមួយលោក Goh Chok Tong អតីតនាយករដ្ឋមន្រ្តីសឹង្ហបុរី (រូបថត៖VGP)


(VOVworld) - នាថ្ងៃទី២៣ កញ្ញា នៅទីស្ដីការមជ្ឈឹមបក្ស អគ្គលេខាបក្សកុម្មុយនិស
វៀតណាមលោក Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយអតីតនាយករដ្ឋ
មន្រ្តីសឹង្ហបុរីលោក Goh Chok Tong ដែលកំពុងបំពេញដំណើរទស្សនកិច្ចនៅវៀត
ណាម។នៅទីនេះ​ លោក Goh Chok Tong បានអះអាងថា សឹង្ហបុរីត្រៀមខ្លួនជាស្រេច
ចែករំលែកបទពិសោធន៍ និងជួយឧបត្ថម្ភវៀតណាម លើបណ្ដាវិស័យដែលវៀត
ណាមយកចិត្តទុកដាក់ រួមមាន អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបណ្ដុះបណ្ដាលប្រភព
ធនធានមនុស្សនិង ស្វែងរកប្រភពទុនសំរាប់គម្រោងការណ៍អភិវឌ្ឍន៍នានា។លោក
មានជំនឿជាក់ថា ការអភិវឌ្ឍន៍របស់វៀតណាមនឹងរួមចំណែកដ៏សំខាន់ ក្នុងការ
អភិវឌ្ឍន៍ និងភាពរឹងមាំរបស់អាស៊ាន ក៏ដូចជាសឹង្ហបុរីផងដែរ។លោក Nguyen Phu
Trong បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងផ្ដល់អាទិភាព
សំរាប់ការអភិវឌ្ឍន៍ទំនាក់ទំនងជាមួយសឹង្ហបុរី ព្រមទាំងស្នើរឲ្យភាគីទាំង២ បន្តរក្សា
និងពង្រីកកិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យនាំទំនាក់ទំនងដៃគូយុទ្ធសាស្រ្តរវាង
ប្រទេសទាំង២កាន់តែឈានទៅស៊ីជំរៅ ជាក់ស្ដែង និងមានប្រសិទ្ធភាពថែមទៀត៕

ប្រតិកម្មទៅវិញ