អគ្គលេខាបក្សកម្មុយនិស្តវៀតណាមទទួលជួបសន្ទនាជាមួយគណៈប្រតិភូជាន់ខ្ពស់នៃគណៈកម្មាធិការមជ្ឈឹមរណសិរ្សឡាវកសាងប្រទេសជាតិ

Chia sẻ
(VOVworld) – នារសៀលថ្ងៃទី ២៧ ឧសភា អគ្គលេខាបក្ស
កម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានទទួល
ជួបសន្ទនាជាមួយគណៈប្រតិភូជាន់ខ្ពស់ នៃគណៈកម្មាធិការ
មជ្ឈឹមរណសិរ្សឡាវកសាងប្រទេសជាតិ ដឹកនាំដោយប្រធាន
និងជាសមាជិកមជ្ឈឹមបក្សឡាវ លោក Phanduongchit Vongsa
ដែលកំពុង ទស្សនកិច្ចការងារនៅវៀតណាម។ 
(VOVworld) – នារសៀលថ្ងៃទី ២៧ ឧសភា អគ្គលេខាបក្សកម្មុយនិស្តវៀតណាម
លោក Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូជាន់ខ្ពស់ នៃគណៈកម្មាធិការមជ្ឈឹមរណសិរ្សឡាវកសាងប្រទេសជាតិ ដឹកនាំដោយប្រធាន និងជាសមាជិកមជ្ឈឹមបក្សឡាវ លោក Phanduongchit Vongsa ដែលកំពុងទស្សនកិច្ច
ការងារនៅវៀតណាម។ ក្នុងពិធីទទួលជួបសន្ទនា លោក Phanduongchit Vongsa បាន
រាយការណ៍លទ្ធផលនៃការចរចាររវាងគណៈប្រតិភូ រណសិស្សរបស់ប្រទេសទាំង ២
ក៏ដូចជា អះអាងថា៖ បក្ស រដ្ឋ រណសិរ្សនិងប្រជាជនឡាវនឹងខំប្រឹងប្រែងអស់ពីកំលាំង
កាយចិត្តរបស់ខ្លួនពង្រឹងនិងពង្រីកទំនាក់ ទំនងពិសេសឡាវ-វៀតណាមអភិវឌ្ឍន៍លើ
កំពស់ថ្មីមួយ។ រីឯខ្លួនវិញ អគ្គលេខា បក្ស លោក Nguyen Phu Trong វាយតំលៃខ្ពស់
ចំពោះកិច្ចសហប្រតិបត្តិការរវាង រណសិរ្សនៃប្រទេសទាំង ២ ក្នុងការពង្រឹងនិងពង្រីក
ទំនាក់ទំនងសាមគ្គីភាព ពិសេសវៀតណាម-ឡាវដោយឥតឈប់ឈរ។ អគ្គលេខា
Nguyen Phu Trong មានគោលបំណងថា៖ នាពេលខាងមុខ ភាគីទាំង ២ នឹងបន្តគួបផ្សំ
យ៉ាងជិតស្និត ក្នុងការងារឃោសនាអប់រំជនគ្រប់រូបអំពីទំនាក់ទំនងប្រពៃណីពិសេស
វៀតណាម-ឡាវ ៕

ប្រតិកម្មទៅវិញ