អគ្គលេខាបក្ស លោក Nguyen Phu Trong ជូនពរបុណ្យតេតចំពោះបក្សភាគ អាជ្ញាធរ និងប្រជាជនទីក្រុងហាណូយ

Chia sẻ
(VOVWORLD) - អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានអបអរសាទរចំពោះបក្សភាគ កងទ័ព និងប្រជាជនទីក្រុងហាណូយអំពីសមិទ្ធផលប្រកបដោយមោទនភាពនៃឆ្នាំកន្លងមកដែលបានរួមចំណែកយ៉ាងសំខាន់ដល់សមិទ្ធិផលរួមរបស់ប្រទេសជាតិ។
អគ្គលេខាបក្ស លោក Nguyen Phu Trong ជូនពរបុណ្យតេតចំពោះបក្សភាគ អាជ្ញាធរ និងប្រជាជនទីក្រុងហាណូយ - ảnh 1អគ្គលេខាបក្ស លោក Nguyen Phu Trong ជូនពរបុណ្យតេតចំពោះបក្សភាគ អាជ្ញាធរ និងប្រជាជនទីក្រុងហាណូយ

នាយប់ថ្ងៃទី ១១ ខែកុម្ភៈ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានអញ្ជើញទៅសាកសួរសុក្ខទុក និងជូនពរបុណ្យតេតចំពោះបក្សភាគ អាជ្ញាធរ កងទ័ព និងប្រជាជនទីក្រុងហាណូយនៅទីស្នាក់ការគណៈកម្មាធិការបក្សទីក្រុងហាណូយ។ អញ្ជើញថ្លែងក្នុងជំនួបនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានអបអរសាទរចំពោះបក្សភាគ កងទ័ព និងប្រជាជនទីក្រុងហាណូយអំពីសមិទ្ធផលប្រកបដោយមោទនភាពនៃឆ្នាំកន្លងមកដែលបានរួមចំណែកយ៉ាងសំខាន់ដល់សមិទ្ធិផលរួមរបស់ប្រទេសជាតិ។ លោក អគ្គលេខាបក្ស ប្រធានរដ្ឋបានសង្កត់ធ្ងន់ថា ក្នុងឆ្នាំថ្មីនេះ បក្សភាគ អាជ្ញាធរ កងទ័ព និងប្រជាជនទីក្រុងហាណូយគប្បីបន្ត លើកកម្ពស់ប្រពៃណីវប្បធម៌និងវីរភាព ពង្រីកសមិទ្ធផល ដែលទទួល កសាងទីក្រុងឲ្យកាន់តែស្រស់ស្អាត អរិយធម៌ និងសក្តិសមជាមួយនឹងឋានៈដ៏រុងរឿងរបស់ទីក្រុងផងដែរ៕

ប្រតិកម្មទៅវិញ