អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមសន្និសីទបូកសរុបការងារ ឆ្នាំ២០១៨របស់ខុទ្ទកាល័យប្រធានរដ្ឋ

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី១៧ ខែមករា អគ្គលេខាបក្ស ប្រធានរដ្ឋ វៀតណាមលោក Nguyen Phu Trong បានអញ្ជើញចូលរួមសន្និសីទបូកសរុបការងារឆ្នាំ២០១៨ និងលើកទិសដៅសកម្មភាពឆ្នាំ២០១៩នៃខុទ្ទកាល័យប្រធានរដ្ឋ។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមសន្និសីទបូកសរុបការងារ ឆ្នាំ២០១៨របស់ខុទ្ទកាល័យប្រធានរដ្ឋ - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong អញ្ជើញថតរូបជាមួយកម្មាភិបាលនិងមន្ត្រីរដ្ឋការនៅខុទ្ទកាល័យប្រធានរដ្ឋ (រូបថត៖ TTXVN) 


អញ្ជើញថ្លែងនៅទីនេះ អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong បានកោតសរសើរចំពោះស្នាដៃដែលខុទ្ទកាល័យប្រធានរដ្ឋសម្រេចបានក្នុងឆ្នាំ កន្លងទៅ។ លោកបានសង្កត់ធ្ងន់ថា ឆ្នាំ២០១៩ជាឆ្នាំដែលមានអត្ថន័យជាច្រើន ដូចជា៖ រំលឹកខួបរយៈពេល៥០ឆ្នាំនៃការអនុវត្តមរតកសាសន៍របស់លោកប្រធាន ហូជីមិញ ជាឆ្នាំទី៤អនុវត្តសេចក្ដីសម្រេចចិត្តមហាសន្និបាតទូទាំងប្រទេសលើក ទី១២របស់បក្ស ព្រមទាំងត្រៀមរៀបចំអោយមហាសន្និបាតលើកទី១៣ផងដែរ។ ដោយហេតុនេះ កម្មាភិបាលនិងមន្ត្រីរដ្ឋការទាំងអស់នៃខុទ្ទកាល័យប្រធានរដ្ឋមិន គប្បីពេញចិត្តចំពោះសមិទ្ធផលដែលសម្រេចបាន ក៏ប៉ុន្តែត្រូវពង្រីកស្មារតីទទួល ខុសត្រូវ លើកកំពស់គុណភាព ប្រសិទ្ធភាពការងារ ឧស្សាហ៍ព្យាយាមសិក្សា ស្រាវជ្រាវដើម្បីលើកកំពស់សមត្ថភាពជំនាញផងដែរ៕

ប្រតិកម្មទៅវិញ