អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong អញ្ជើញជាអធិបតីកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំសំខាន់ៗនៃបក្សនិងរដ្ឋវៀតណាម |
នាយខុទ្ទកាល័យមជ្ឈិមបក្សលោក Nguyen Van Nen បានតាងនាមខុទ្ទកាល័យទាំង បួន (ខុទ្ទកាល័យមជ្ឈិមបក្ស រដ្ឋសភា ប្រធានរដ្ឋនិងរដ្ឋាភិបាល) បានរាយការណ៍ពីស្ថានភាពនិងលទ្ធផលការងារសម្រាប់ខែមេសាឆ្នាំ ២០១៩ ព្រមទាំងដាក់ចេញសំណើរមួយចំនួនលើបញ្ហាដែលត្រូវការបញ្ជាណែនាំនាពេលខាងមុខ។ ថ្នាក់ដឹកនាំបានពិភាក្សាគ្នា ហើយអគ្គលេខាបក្ស ប្រធានរដ្ឋបានផ្តល់ប្រសាសន៍សន្និដ្ឋានថា៖ នាខែមេសានិងពាក់កណ្តាលខែឧសភា ឆ្នាំ ២០១៩ យើងមានពិធីបុណ្យទានជាច្រើន រួមទាំងព្រឹត្តិការណ៍កិច្ចការបរទេសទាំងជាតិនិងអន្តរជាតិសំខាន់ៗផងដែរ។
ទិដ្ឋភាពនៃកិច្ចប្រជុំ |
អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា កម្មវិធី ផែន ការសកម្មភាពដែលត្រូវបានដាក់ចេញ គប្បីតាមដានឲ្យជាប់ កុំបរានុម័តឲ្យសោះ ជាពិសេស លើកកម្ពស់ស្មារតីសាមគ្គី និងឯកភាពខ្ពស់តាមក្នុងក្រសួង ស្ថាប័ននានា ដើម្បីបង្កើតឡើងភាពស្រុះចិត្តគំនិតក្នុងប្រជាជន៕