អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូឡឹម អញ្ជើញទទួលជួបអគ្គនាយកមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva (រូបថត៖ VOV) |
នៅក្នុងជំនួបនេះ អគ្គនាយិកា IMF បានអះអាងថា វៀតណាមនិងតំបន់អាស៊ីអាគ្នេយ៍គឺជាចំណុចភ្លឺនៃកំណើនសេដ្ឋកិច្ចពិភពលោក ជាពិសេសក្នុងគ្រាលំបាកនៅពេលដែលសេដ្ឋកិច្ចពិភពលោកជួបប្រទះនឹងភាពតក់ស្លុតជាច្រើន។ អគ្គនាយិកា IMF សង្ឃឹមថា វៀតណាមអាចចូលរួមជាមួយ IMF ក្នុងការចែករំលែកបទពិសោធន៍ និងរឿងរ៉ាវជោគជ័យនៃសេដ្ឋកិច្ចវៀតណាមជាមួយបណ្តាប្រទេសនានា ជាពិសេសដៃគូក្នុងតំបន់អាហ្វ្រិក។ អគ្គនាយិកា IMF បានអះអាងពីការប្តេជ្ញាចិត្ត បន្តជួយវៀតណាមក្នុងដំណើរការសម្រេចគោលដៅអភិវឌ្ឍន៍។
រីឯខ្លួនវិញ អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម បានចែករំលែកថា ពីសេដ្ឋកិច្ចដើរថយក្រោយ វៀតណាមឥឡូវនេះស្ថិតក្នុងក្រុមប្រទេសចំនួន ៤០ ដែលមានសេដ្ឋកិច្ចធំជាងគេលើពិភពលោក។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានស្នើឲ្យ IMF បន្តគាំទ្រវៀតណាមក្នុង ជំរុញការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ បង្កើតគំរូកំណើន ផ្លាស់ប្តូរឌីជីថល ផ្លាស់ប្តូរបៃតងនិងអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មី។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់វៀតណាមក្នុងការបន្តលើកកំពស់តួនាទីនិងការទទួលខុសត្រូវរបស់ខ្លួនលើការដោះស្រាយបញ្ហាសកលដើម្បីពិភពលោកប្រកបដោយសន្តិភាពនិងវិបុលភាព៕