អគ្គលេខាបក្ស ប្រធានរដ្ឋ លោក To Lam អញ្ជើញមកដល់ទីក្រុងប៉េកាំង ប្រទេសចិន

Van Hieu
Chia sẻ

(VOVWORLD) -  នារសៀលថ្ងៃទី ១៨ សីហា អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក To Lam និងភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុង Guangzhou ខេត្ត Guangdong ទៅកាន់រដ្ឋធានី ប៉េកាំង (ប្រទេសចិន) បន្តដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋប្រជាមានិតចិនចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់អគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន លោក Xi Jinping និងភរិយា។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក  To Lam អញ្ជើញមកដល់ទីក្រុងប៉េកាំង ប្រទេសចិន - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋ លោក To Lam និងភរិយា អញ្ជើញមកដល់ទីក្រុងប៉េកាំង ប្រទេសចិន (រូបថត៖ VOV)

ទទួលស្វាគមន៍អគ្គលេខាបក្ស ប្រធានរដ្ឋលោក To Lam និងភរិយា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាម នៅអាកាសយានដ្ឋានអន្តរជាតិ ប៉េកាំង ភាគីចិនមានវត្តមានលោក Wang Yi ប្រធានការិយាល័យគណៈកម្មាធិការកិច្ចការបរទេសមជ្ឈិម រដ្ឋមន្ត្រីក្រសួងការបរទេសចិន។ លោក Xiong Bo ឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម។ ខាងភាគីវៀតណាម មានកម្មាភិបាលស្ថានទូតវៀតណាមប្រចាំនៅចិន សហគមន៍ និងនិស្សិតវៀតណាមប្រចាំនៅចិន។

ដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់សាធារណៈរដ្ឋប្រជាមានិតចិន គឺជាដំណើរទស្សនកិច្ចទៅកាន់បរទេសលើកដំបូងរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam  ក្នុងតំណែងថ្មី; គឺជាសកម្មភាពគោលនយោបាយការបរទេសដ៏សំខាន់ជាពិសេសរវាងវៀតណាមនិងចិនក្នុងឆ្នាំ ២០២៤ ដែលមានឥទ្ធិពលយ៉ាងធំធេងទៅលើនិន្នាការអភិវឌ្ឍន៍នៃទំនាក់ទំនងរវាងភាគីទាំងពីរនិងប្រទេសទាំងពីរនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ