អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong |
សារលិខិតអបអរសាទរ បានបញ្ជាក់ថា រយៈពេល ៧០ ឆ្នាំកន្លងមក ចាប់តាំងពីថ្ងៃបង្កើតនៅសមរភូមិ Viet Bac ក្នុងកំឡុងពេលសង្គ្រាមតស៊ូប្រឆាំងនឹងពួកអាណានិគមបារាំងមក សមាគមអ្នកកាសែតវៀតណាមគ្រប់ជំនាន់និងអ្នកកាសែតទូទាំងប្រទេស តែងតែសាមគ្គីគ្នា មានការច្នៃប្រឌិត និងខិតខំប្រឹងប្រែង ជំនះពុះពាររាល់ការលំបាក ដើម្បីចូលរួមវិភាគទានដ៏សំខាន់ទៅលើបុព្វហេតុបដិវត្តរបស់បក្សនិងប្រជាជន។ ដោយកត់ត្រានូវការចូលរួមវិភាគទានដ៏ធំធេងរបស់សមាគមអ្នកកាសែតវៀតណាមនិងក្រុមអ្នកកាសែតទូទាំងប្រទេស បក្សនិងរដ្ឋ បានប្រគល់រង្វាន់ដល់សមាគមអ្នកកាសែតវៀតណាមនូវគ្រឿងឥស្សរិយយសផ្កាយមាស និងគ្រឿងឥស្សរិយយសហូជី មីញ រួមទាំងរង្វាន់កិត្តិយសជាច្រើនទៀតផង។
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong មានបំណងចង់ឲ្យសមាគមអ្នកកាសែតវៀតណាមនិងសមាជិកទូទាំងប្រទេស លើកកម្ពស់ប្រពៃណីបដិវត្តរបស់ខ្លួន កសាងសមាគមអភិវឌ្ឍន៍ឲ្យកាន់តែស្អាតស្អំនិងរឹងមាំជានិច្ច៕